ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារស្នើADBបន្តកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រគម្រោងវិស័យTVETបន្តទៀត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលហៅកាត់ថា ADBបន្តនូវកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រគម្រោងវិស័យTVETបន្តទៀត ពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស។
ការស្នើសុំរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលានេះ ក្នុងការទទួលជួបពិភាក្សាការងារជាមួយលោកស្រី Sunniya Durrani-Jamalនាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដែលត្រូវផុតអាណត្តិតាមរយៈប្រព័ន្ធវីដេអូ(Zoom)។

លោករដ្ឋមន្ត្រីបានសំណូមពរ និងស្នើដល់ ADB បន្តនូវកិច្ចសហប្រតិបត្តិការលើវិស័យTVET ដែលជាមុំមួយនៅក្នុងយុទ្ធសាស្ត្រចតុកោណផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ។ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ ADBចំពោះការផ្តល់គម្រោងគាំទ្រវិស័យ TVET នានាសូមឱ្យមានភ្នាក់ងារអនុវត្តន៍គម្រោងដោយក្រសួងសាមីផ្ទាល់តែម្តងដើម្បីងាយស្រួលក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគម្រោងប្រកបដោយគុណភាព។
ជាការឆ្លើយតបជាមួយនឹងសំណូមពររបស់លោករដ្ឋមន្ត្រី លោកស្រី Sunniya Durrani-Jamal នឹងលើកយកសំណើទាំងនេះជួយសិក្សារកវិធីសាស្ត្រនិងគាំទ្រដើម្បីអោយយុវជនងាកមកចាប់អារម្មណ៍ចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET ដោយក្នុងនោះនឹងបន្តសហការជាមួយគ្នាដើម្បីរៀបចំគម្រោងថ្មីៗថែមទៀតសំដៅធានាដល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈ ការបណ្តុះបណ្តាលផង ធ្វើការផងក៏ជាដំណោះស្រាយដ៏ល្អ ក្នុងការបង្កើតកម្លាំងពលកម្មជំនាញព្រោះថា ការបណ្តុះបណ្តាលតែនៅតាមគ្រឹះស្ថានរហូតដល់ចប់ហើយទើបចូលទៅទីផ្សារការងារគឺមិនអាចឆ្លើយតបទាន់តាមតម្រូវការនៃទីផ្សារការងារបាននោះទេ។
លោកបណ្ឌិត អ៊ិត សំហេង ក៏បានជម្រាបជូនលោកស្រីនាយិកាអំពីវឌ្ឍនភាពមួយចំនួនដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវគម្រោងធំៗ ដែលជាការជួយឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍអាស៊ី។

លោករដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្នអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបាននឹងកំពុងអនុវត្តគម្រោងធំៗចំនួន ២ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីគឺ៖១.គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង២.គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង ដែលគម្រោងទាំង២នេះបានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មគោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ គោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផែនការយុទ្ធសាស្ត្រសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, និងផែនការមេសម្រាប់អភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល,ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារ។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាការពិតគម្រោងដែលទទួលបានផ្លែផ្កាទាំងនេះបើមិនមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់លោកស្រី Sunniya Durrani-Jamal ទេ ការអនុវត្តនូវគម្រោងទាំងនោះពិតជាមិនទទួលបាននូវភាពជោគជ័យតាមការគ្រោងទុកនោះឡើយ។

លោកស្រីនាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារ ADBបានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនរបស់ជាតិ ក្នុងនោះជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចាត់ទុកថាជាវិស័យស្នូរដ៏សំខាន់មួយក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច។
ឆ្លងកាត់បទពិសោធន៍ក្នុងអាណត្តិការងាររបស់លោកស្រីកន្លងមកលោកស្រីបានមើលឃើញពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឲ្យមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ទន្ទឹមនេះដែរលោកស្រីនាយិកា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ីប្រកបដោយភាពស្និតស្នាលបំផុត៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


