ព័ត៌មានជាតិ
រដ្ឋបាលរាជធានីគ្រោងសាងសង់ប្រឡាយបឹងសាឡាងជាបេតុងទទឹង២២ម៉ែត្រ ជម្រៅ៤ម៉ែត្រ
អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំផ្ទាល់ដោយលោក ជា ពិសី ជាអភិបាលខណ្ឌទួលគោក និងក្រុមការងារជំនាញសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនចាងវ៉ាង អ៊ីនវេសមិន រៀលអេស្ទេត ចុះកំណត់បោះបង្គោលទីតាំងព្រំមាត់ប្រឡាយគម្រោងកែលម្អប្រឡាយបឹងសាឡាងដើម្បីបើកការដ្ឋានអនុវត្តគម្រោងតាមកិច្ចសន្យារវាងក្រុមហ៊ុនចាងវ៉ាងអ៊ីនវេសមិន រៀលអេស្ទេត ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។ ប្រឡាយបឹងសាឡាងនេះ មានទីតាំងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោក បានអោយដឹងថា តាមការចុះពិនិត្យជាក់ស្តែងប្រឡាយប្រវែង៧១០ម៉ែត្រពីផ្លូវ៣៣៦ដល់ស្ពានស្ទឹងមានជ័យ ដែលក្រុមហ៊ុនខាងលើត្រូវអនុវត្តគម្រោង។ ដោយបច្ចុប្បន្នស្ថានភាពប្រឡាយមានទំហំចន្លោះពី ១១,៥០ម៉ែត្រ ទៅ ១៤,៥០ម៉ែត្រ និងមានរាងបត់បែនច្រើន តាមរបាយការណ៍បច្ចេកទេសរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសិក្សាអោយក្រុមហ៊ុនធ្វើការសាងសង់ប្រឡាយបេតុងទទឹងសរុបទំហំ ២២ម៉ែត្រ ជម្រៅ៤ម៉ែត្រដើម្បីបើកលម្ហផ្លូវទឹកឱ្យធំងាយស្រួលក្នុងការរំដោះទឹកលូ និងជាពិសេសជំនន់ទឹកភ្លៀងនារដូវវស្សាផ្នែកខាងលើឱ្យហូរឱ្យបានលឿន ៕
អត្ថបទ៖ ស្រីរ័ត្ន


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


