ព័ត៌មានជាតិ
មិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់ ក៏អាចខ្ចីប្រាក់ពីអេស៊ីលីដាបានដែរ
ចាប់ពីពេលនេះទៅសហគ្រិន ឬអតិថិជន ដែលមិនមានទ្រព្យធានាគ្រប់គ្រាន់ ឬមិនមានទ្រព្យធានាលែងជាបញ្ហាទៀតហើយ ដោយលោកអ្នកអាចខ្ចីប្រាក់ពីធនាគារអេស៊ីលីដាបានដើម្បីយកទៅស្ដារ ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅតាមតម្រូវការ។
បើតាម លោក សឹង ភន ជា នាយកប្រតិបត្តិឥណទានធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដាបានបង្កើតនូវប្រភេទឥណទានមួយចំនួនសម្រាប់សហគ្រិន ប្រើប្រាស់ប្រាក់កម្ចីដែលមិនមានទ្រព្យធានាគ្រប់គ្រាន់ ឬមិនមានទ្រព្យធានា ក្នុងនោះរួមមាន៖

– កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ២.៥០០(ពីរពាន់ប្រាំរយ)ដុល្លារ សម្រាប់អតិថិជនដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
– កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ៥.០០០(ប្រាំពាន់)ដុល្លារ សម្រាប់មន្ត្រីរាជ្យការដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
– កម្ចីដើម្បីប្រើប្រាស់តាមរយៈប័ណ្ណឥណទាន (Credit Card) ដែលមានទំហំរហូតដល់ ៤០.០០០(បួនម៉ឺន)ដុល្លារ ។
– កម្ចីអាជីវកម្ម ដែលមានទំហំរហូតដល់ ៥០០.០០០(ប្រាំរយពាន់)ដុល្លារ សម្រាប់សហគ្រាសខ្នាតតូច និង មធ្យម និង ទំហំរហូតដល់ ១.០០០.០០០(មួយលាន)ដុល្លារ សម្រាប់សហគ្រាសខ្នាតធំ ក្រោមការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia “CGCC”) ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



