ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាស ឈប់ចាក់វ៉ាក់សាំង Sinovac
ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនិយាយថា ប្រទេសថៃ នឹងឈប់ប្រើវ៉ាក់សាំងកូវីដ Sinovac នៅពេលការផ្គត់ផ្គង់បច្ចុប្បន្ន អស់នៅចុងខែនេះ។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong និយាយថា កម្មវិធីរបស់រដ្ឋាភិបាល នឹងប្តូរទៅចាក់វ៉ាក់សាំង AstraZeneca ជាដូសទី១ និង Pfizer ជាដូសទី២វិញ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ចាប់តាំងពីខែកុម្ភៈមក វ៉ាក់សាំង Sinovac របស់ប្រទេសចិនជាង ៣១.៥ លានដូស ត្រូវបានចាក់ជាដំបូងជូនបុគ្គលិកថែទាំសុខភាពនិងក្រុមដែលមានហានិភ័យខ្ពស់ ក៏ដូចជាប្រជាជននៅ ភូកេត ផងដែរ។

បន្ទាប់មក ក្រសួងសុខាភិបាលសាធារណៈ បានផ្លាស់ប្តូរទៅប្រើវ៉ាក់សាំង Sinovac ជាដូសដំបូងនិងវ៉ាក់សាំង AstraZeneca ជាដូសទី២វិញ។
ថៃ គឺជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តវិធីសាស្រ្តចាក់វ៉ាក់សាំងលាយគ្នា ខណៈមន្ត្រីបានលើកឡើង អំពីប្រសិទ្ធភាពដ៏ល្អរបស់វិធីសាស្រ្តនេះ។

យោងតាមរបាយការណ៍របស់បាងកកប៉ុស្តិ៍បានបង្ហាញថា ចាប់ពីឆ្នាំក្រោយទៅ ប្រទេសថៃនឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១២០លានដូស រួមទាំងប្រភេទ AstraZeneca ដែលផលិតក្នុងស្រុកចំនួន៦០លានដូសផងដែរ។
ក្រសួងសុខាភិបាលអះអាងថា ប្រទេសនេះនឹងទិញតែវ៉ាក់សាំងណា ដែលមានប្រសិទ្ធិភាពច្បាស់លាស់ចំពោះវីរុសបំប្លែងខ្លួនថ្មីៗប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ អ្នកចាក់ Sinovac ២ដូស រួចចាក់ AstraZeneca ជាដូសជំរុញ នឹងជួបប្រទះផលរំខានទាំងនេះ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


