ព័ត៌មានជាតិ
មន្រ្តីចុះវាយតម្លៃផ្លូវ ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ មុនប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងបន្ត
លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យវាយតម្លៃ ការស្ថាបនាផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុមុននឹងប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុគ្រប់គ្រងបន្តនៅព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២១ នេះ។
លោក លី រស្មី បានលើកឡើងថា ការខិតខំកស្ថាបនាផ្លូវរបស់ក្រុមហ៊ុននិងអង្គភាពនីមួយៗមានការសហការការទទួលខុសត្រូវនិងទទួលបានសមទ្ធិផលល្អដូចថ្ងៃនេះ ទោះបីជួប ប្រទះការរីករាលដាលនៃបរិបទជំងឺកូវីដ-១៩ ក៏ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុទទួលបានជោគជ័យ។


ក្នុងឱកាសនោះដែរលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុបានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងអង្គភាពដែលបានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុទាំងអស់ដោយអនុវត្ត ស្របតាមបទដ្ឋានលក្ខណបច្ចេកទេសនិងបន្តត្រួតពិនិត្យអំពីគុណភាពមុននឹងផ្ទេរមកឲ្យរដ្ឋបាលខេត្តព្រះសីហនុគ្រប់គ្រងបន្តវិញ។
ទន្ទឹមនឹងនេះលោកអភិបាលរងខេត្តបានសំណូមពរឲ្យក្រុមការងារចុះពិនិត្យវាយតម្លៃនៃការខូចខាត និងកន្លែងខ្វះខាតដែលនៅសេសសល់ដើម្បីឲ្យក្រុមហ៊ុននិងអង្គភាពទទួលការ ស្ថាបនាផ្លូវទាំងអស់ធ្វើការជួសជុលឲ្យមានគុណភាព ១០០ភាគរយ ខណៈខេត្តព្រះសីហនុនឹងត្រូវបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ ២០២១ខាងមុខនេះ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិកាអាស៊ាននៅខែមករាឆ្នាំ២០២២ និងបន្តបើកកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅពេលខាងមុខ។
វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋានកាលថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ សម្រេចលទ្ធផល១០០ភាគរយ។ នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក)។ វឌ្ឍនភាពស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ក្រុងព្រះសីហនុមានដូចជា៖ ការងារកម្រាលផ្លូវបេតុង ,ការងារដំឡើងលូទឹកភ្លៀងនិងទឹកកខ្វក់ការងារដំឡើងលូរណប,ការងារអ៊ុតកៅស៊ូ,ការងាររៀបខឿនចិញ្ចើមផ្លូវ សាធារណៈ, ការងារគំនូសចរាចរណ៍, ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនិងការងារស្ថាបនាផ្ទាំងអក្សរ«ខ្មែរធ្វើ»បានសម្រេច បាន១០០ភាគរយ។

ជាមួយគ្នានេះការងារស្ថាបនារង្វង់មូលនិងបដិមាទាំង ៣ ក្នុងនោះរង្វង់មូលព្រះសិវៈ និងរង្វង់មូលសីហរាជមុខបី និងរង្វង់មូលព្រះថោងនាងនាគ។ ចូលរួមកែលម្អឆ្នេរនិងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធបន្ថែមចាំបាច់ដូចជា៖ ស្ថាបនាផ្លូវអាទិភាពថ្មីចំនួន៣ខ្សែទៀត ដែលមាន២គន្លងរថយន្តនិង២គន្លងទោចក្រយានយន្តរួមមាន ផ្លូវលេខ៨១៨៨ ប្រវែង៨០៩ម៉ែត្រ ,ផ្លូវលេខ៨០១ ប្រវែង ៩៥៦ម៉ែត្រនិងផ្លូវលេខ៨០៦ ប្រវែង៧២៨ម៉ែត្រ។
ខ្សែផ្លូវសរុបចំនួន៣៧ខ្សែប្រវែងសរុប ៨៤,០៦៥ម៉ែត្ររួមមាន មហាវិថីចំនួន៣ខ្សែ,វិថីចំនួន១៧ ខ្សែនិង អនុវិថីចំនួន១៧ខ្សែ។ ស្ថាបនានិងជួសជួលពង្រីកស្ពានថ្មីចំនួន៨ទីតាំង មានប្រវែងសរុប២៧២ម៉ែត្ររួមមាន៖ ស្ពានសែនត្រជាក់ចិត្តប្រវែង៤៥ម៉ែត្រ, ស្ពានព្រែកទប់ប្រវែង៣០ ម៉ែត្រ, ស្ពានព្រះសិវៈប្រវែង ៥០ម៉ែត្រ,ស្ពានព្រះថោងប្រវែង៣០ម៉ែត្រ,ស្ពានទី១វិថីសែនជ័យប្រវែង១២ម៉ែត្រ, ស្ពានទី២ វិថីសែនជ័យប្រវែង១៥ម៉ែត្រ,ស្ពានទី៣ វិថីសែនជ័យប្រវែង ៤៥ម៉ែត្រនិងស្ពានសែនជ័យប្រវែង៤៥ម៉ែត្រ។
រៀបចំកែលម្អឆ្នេរសមុទ្រប្រវែង១៨,៨៧៤ម៉ែត្រ ចាប់ពីឆ្នេរសុខាដល់ឆ្នេររាមឱ្យមានសោភ័ណភាពឡើងវិញ ដោយបានបើកឆ្នេរសមុទ្រចំនួន៣ទីតាំងរួមមាន៖ ឆ្នេរពយតាមូង ប្រវែង ១,០៣៤ម៉ែត្រ,ឆ្នេរពយអូរឈើទាលប្រវែង២៥០ម៉ែត្រនិងឆ្នេរពយជំទាវម៉ៅប្រវែង ១,៨៥០ម៉ែត្រ និងមានការស្ថាបនាកន្លែងទាក់ទាញជាច្រើនទៀត៕
អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


