ព័ត៌មានជាតិ
ក្រសួងសុខាភិបាលលែងតម្រូវឱ្យធ្វើតេស្តកូវីដ លើសពអ្នកជំងឺទូទៅ
ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ ក្រសួងសុខាភិបាលលែងតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ទៅលើសពអ្នកជំងឺទូទៅជាបន្តទៀតហើយ។ ប៉ុន្តែតម្រូវឱ្យក្រុមគ្រួសារសពរៀបចំពិធីបុណ្យសពក្នុងរយៈពេលខ្លីបំផុត និងកំណត់ឱ្យមានការជួបជុំពិធីអតិបរមាចំនួន៣០នាក់ប៉ុណ្ណោះ។
យោងតាមគោលការណ៍ការស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះដែលចេញដោយក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី២១តុលាបានឱ្យដឹងថា ការលែងតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ១៩លើសពអ្នកជំងឺទូទៅនេះដោយសារតែការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានវិសាលភាពធំធេង ដោយសម្រេចបានជាង៨៥ភាគរយនៃចំនួនប្រជាជនសរុប១៦លាននាក់។

ក្រសួងសុខាភិបាលបានបន្តថា ការគ្រប់គ្រងសពដែលស្លាប់នៅតាមផ្ទះ ជាបន្ទុករបស់ក្រុមគ្រួសារសព។ ក្នុងការរៀបចំសពបន្ទាប់ពីស្លាប់ភ្លាម និងការតំកល់សព ក្រុមគ្រួសារសពអាចស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋានបុគ្គលិកសុខាភិបាល។
ក្នុងការរៀបចំពិធីបុណ្យសព និងចាត់ចែងបូជា ឬបញ្ចុះសព ក្រុមគ្រួសារសពត្រូវទទួលខុសត្រូវរៀបចំផ្ទាល់ ឬអាចស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន វត្តអារាម ឬសមាគមសាសនា ដើម្បីរៀបចំ ឱ្យបានស្របតាមទំនៀម ទំលាប់ប្រពៃណី សាសនា។
ជាងនេះទៀតក្រសួងបានណែនាំដល់ក្រុមគ្រួសារ ញាតិ ឬអ្នកពាក់ព័ន្ធ ត្រូវអនុវត្តនូវវិធានការសុខាភិបាលដើម្បីបង្ការនិងទប់ស្តាត់ការ ចម្លងរោគជាយថាហេតុ នៅក្នុងគេហដ្ឋាន និងសហគមន៍ ដូចខាងក្រោម៖
១. អ្នកមានភារៈកិច្ចរៀបចំទុកដាក់សព ត្រូវប្រើឧបករណ៍ការពារឱ្យបានត្រឹមត្រូវ ហើយសម្ភារៈទាំងនោះត្រូវប្រើតែម្តងគត់និងបោះចោលឱ្យបានត្រឹមត្រូវ តាមការណែនាំ។ នៅមុនពេលរៀបចំចាត់ចែងសព ត្រូវត្រៀមឧបករណ៏ការពារខ្លួនឧបករណ៍ការពារខ្លួននិងសម្ភារៈ ចាំបាច់ក្នុងការគ្រប់គ្រងចាត់ចែងសពអ្នកជំងឺទូទៅឲ្យបានរួចរាល់។
២. ការរៀបចំសម្អាត ការវេចន្ទប់សព និងការដាក់ក្នុងមឈូសត្រូវធ្វើឱ្យបានលឿនបំផុត។មឈូសត្រូវ បិទឱ្យបានជិតល្អ និងធនាថា គ្មានការលេចធ្លាយនូវសារធាតុដែលហូរចេញពីសាកសពចេញមក ខាងក្រៅឡើយ។ ហាមបើកក្តារមឈូស ដើម្បីមើល ឬប៉ះពាល់សាកសពហើយមឈូសតំកល់សាកសពត្រូវដាក់នៅទីតាំងឆ្ងាយសមរម្យពីអ្នកចូលរួមពិធីបុណ្យ។
៣. អ្នកទទួលភារកិច្ចលើកសពចូលក្នុងមឈូស និងលើកមឈូសទៅដាក់លើទីតាំងបូជា ឬទីបញ្ចុះសព ត្រូវពាក់ស្រមដៃ។ នៅពេលរៀបចំរួចរាល់ត្រូវដោះចេញនិងវេចខ្ចប់ស្រោមដៃដែលប្រើរួចយកទៅដុតចោល ឬចោលក្នុងធុងសម្រាមវេជ្ជសាស្ត្រ ហើយត្រូវលាងសម្អាតដៃជាមួយសាប៊ូនិងទឹកស្អាតភ្លាម។
៤- ក្រុមគ្រួសារ ញាតិមិត្ត មិនត្រូវប៉ះពាល់សពដោយផ្ទាល់ឡើយ។
៥‑ ការតម្កល់ទុកសពនៅផ្ទះ ត្រូវធ្វើក្នុងរយៈពេលខ្លីបំផុត។ រដ្ឋបាលឃុំ-សង្កាត់ ត្រូវជួយសម្រួលដួល់ លិខិតអនុញ្ញាត្តឱ្យបូជាឬបញ្ចុះសពដល់ក្រុមគ្រួសារ ឬញាតិមិត្តឱ្យបានឆាប់រហ័ស។ ការសម្លាប់មេរោគលើសព ឬចាក់សារធាតុផ្សេងៗ ដូចជាហ្វ័រម៉ុលដើម្បីរក្សាទុកសព ពុំមានភាពចាំបាច់ទេ។
៦‑ ការជួបជុំក្នុងពិធីបុណ្យសពនៅគេហដ្ឋាន ឬនៅទីតាំងបូជាឬបញ្ចុះសព ត្រូវមានចំនួនជាអតិបរមា ៣០នាក់ ក្នុងពេលជាមួយគ្នា និងត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដោយកំណត់ ចំនួនមនុស្សចូលរួមក្នុងកម្រិតអប្បបរមា ឬកំណត់ពេលវេលាអ្នកចូលរួមតាមរបៀបផ្លាស់គ្នា ដើម្បីរក្សាសុវត្ថិភាពបុគ្គល និងសង្គម។
ក្រសួងសុខាភិបាលបានបន្ថែមថាចំពោះការដឹកជញ្ជូនសព និងការដង្ហែរសពត្រូវបានដឹកតាមរថយន្តដឹកសព ឬតាមមធ្យោបាយដឹកជញ្ជូនសមស្របផ្សេងៗទៀត តាមស្ថានការណ៍ជាក់ស្ដែងរបស់មូលដ្ឋាន។
ក្រុមអ្នកដឹកជញ្ជូនសពត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលលើកទុកដាក់មឈូសតាមវិធាន ការណែនាំរបស់ក្រសួងដូចខាងក្រោម
១. លាងដៃឱ្យបានស្អាតជាមួយទឹកស្អាត និងសាប៊ូទឹកសម្លាប់មេរោគនៅមុននិងក្រោយ ពេលលើកទុកដាក់សព។
២. ប្រើប្រាស់ឧបករណ៍ការពារខ្លួនឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាសពេទ្យធម្មតា ស្រោមដៃ។ បលគិតថាអាចប៉ះពាល់នឹងសារធាតុរាវឬទឹកចេញពីសពត្រូវពាក់ របាំងមុខ ឬវ៉ែនតាការពារ និងអាល់កុលនិងអាវបំពង់មិនជ្រាបទឹកបន្ថែមទៀត។
ចំណែកការបញ្ចុះសពវិញក្រសួងបានណែនាំឱ្យលាងសំអាតរថយន្ត ឬមធ្យោបាយដឹកជញ្ជូន ទាំងផ្នែកខាងក្នុង និងខាងក្រៅដោយប្រើទឹកសម្លាប់មេរោគ នៅក្រោយពេលដឹកជញ្ចូនរួចម្តងៗ ។
ក្រុមអ្នកមានភារកិច្ចលើកសាកសពដាក់ចូលក្នុងក្តារមឈូសនឹងលើកមឈូសដាក់លើឡបូជា ឬលើក មឈូសទៅបញ្ចុះ ត្រូវពាក់ឧបករណ៍ការពារឱ្យបានត្រឹមត្រូវ ដូចជា ពាក់មាស និងស្រោមដៃ ជាដើម។ ពេលរៀបចំរួចរាល ត្រូវដោះឧបករណ៍ចេញនិងវេចខ្ចប់ប្រើរួចទុកដាក់ឱ្យបានត្រឹមត្រូវរួចយកទៅដុតចោលឬកប់ចោលក្នុងធុងសម្រាមវេជ្ជសាស្ត្រ ហើយលាងសំអាដៃជាមួយសាប៊ូ និងទឹកស្អាតភ្លាមៗ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


