ជីវិតកម្សាន្ដ
ក្រុមយុវជនខ្មែរថែមរតកដូនតា៖ សមាជិកទាំងអស់នៅតែរក្សាជំហរថែមរតកដូនតា ដូចឈ្មោះក្រុមរបស់ខ្លួន ទោះមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ
ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល ដែលជាបណ្ដុំនៃសិល្បករកំពុងជ្រកក្រោមម្លប់នៃវិស័យវប្បធម៌ សិល្បៈបុរាណ ដែលកំពុងបម្រើ លើកស្ទួយ និងការពារទម្រង់ “វង់ភ្លេងពិណពាទ្យ” មិនមានសមាជិកណាជាសិស្ស ឬធ្លាប់បញ្ចប់ការសិក្សានៅសាលាវិចិត្រសិល្បៈនោះទេ។
យ៉ាងណាមិញ មុនការបង្កបង្កើតក្រុម សមាជិកក្រុមនីមួយៗសុទ្ធតែមានគ្រូបង្ហាត់រៀងៗខ្លួន ហើយគួបផ្សំនឹងទេពកោសល្យ និងជំនាញប្រគំតន្ត្រីបុរាណខ្លះផង ក៏មិនមានមុខរបរអ្វីក្រៅពីការសម្ដែងនេះដែរ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ក្រុមគ្រួសាររៀងៗខ្លួន។ ទោះបីជាយ៉ាងណាក្ដី សិល្បករក្នុងក្រុមនេះ បានរៀនសូត្រពីគ្នាទៅវិញទៅមក ផ្លាស់ប្ដូរបទពិសោធន៍គ្នា និងមានការរីកចម្រើនបានច្រើនជាងមុន។
វង់ភ្លេងពិណពាទ្យ គឺជាសម្បត្តិវប្បធម៌របស់ខ្មែរ ដែលមានអាយុរាប់រយសតវត្សរ៍មកហើយ និងត្រូវបានចាត់ទុកជាវង់ភ្លេងស័ក្ដិសិទ្ធិមួយ ដែលគេរមែងប្រគំក្នុងពិធីបួងសួង ល្ខោនបុរាណ របាំព្រះរាជទ្រព្យ ពិធីបុណ្យទាននានា។ នៅពេលដែលប្រជាជនយើងមួយចំនួនគាត់ហៅ ភ្លេងពិណពាទ្យ ទៅជាភ្លេងសៀម សម្រាប់ក្រុមយុវជនខ្មែរថែមមរតកដូនតាផ្ទាល់គិតថា ជាកំហុសមួយ ប៉ុន្តែដោយសារតែបងប្អូនខ្លះ គាត់នៅតាមជនបទ អាចថាគាត់ហៅតាមគ្នា ឬអាចថាទំនៀមទម្លាប់តាមភូមិ ឬតាមស្រុកនានា។ យើងជាសិល្បករ ឬតន្ត្រីករ គួរតែណែនាំគាត់ឲ្យកែប្រែមកហៅថា ភ្លេងពិណពាទ្យ មិនគួរស្ដីបន្ទោស ឬថាឲ្យគាត់នោះទេ ហើយបន្ថែមពីនេះយើងគួរតែពន្យល់និងរំលេចនូវគុណតម្លៃរបស់វង់ភ្លេងខ្មែរទាំងអស់។

សូមបញ្ជាក់ផងដែរថា ក្រុមយុវជនខ្មែរថែមរតកដូនតា គឺជាសមាសភាពបេក្ខជនមួយក្រុម ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលឈានមកដល់វគ្គជម្រុះចុងក្រោយ (ដំណាក់កាលជម្រុះចុងក្រោយបង្អស់ មុននឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ)។ ចំពោះឧបសគ្គ ឬបញ្ហាផ្សេងៗអំឡុងពេលប្រកួត តំណាងក្រុមបានអះអាងថា៖ ដោយសារតែសមាជិកក្រុមទាំងអស់មានលំនៅឋានឆ្ងាយពីគ្នា ពិបាកនឹងជួបគ្នា ពិភាក្សាគ្នា ហើយនៅពេលដែលមានការប្រឡងម្ដង មិនសូវបាននាំគ្នាសម សមបានតិចតួច បន្ថែមពីនេះក្រុមទើបតែបង្កើតមិនសូវមានភាពស៊ីចង្វាក់ និងមានភាពមិនទាន់យល់ចិត្តគ្នាច្បាស់នៅពេលសម្ដែងម្ដងៗ។

លើសពីនេះដោយសារតែក្រុមមិនមានអ្នកឧបត្ថម្ភជួយគាំទ្រ (Sponsor) ជាហេតុធ្វើឲ្យក្រុម ខ្វះនូវធនធានជាច្រើន ដូចជា ការចំណាយលើបច្ចេកទេសសំឡេង បច្ចេកទេសថតវីដេអូ សោហ៊ុយធ្វើដំណើរ ការហូបចុកចំណាយលើការជួលឧបករណ៍មួយចំនួន ចំណាយផ្សេងៗទៀត ហើយសមាជិកទាំងមូលមិនមានមុខរបរអ្វីក្រៅពីការលេងភ្លេង បរិបទកូវីដធ្វើឲ្យពួកគាត់មានការចុះខ្សោយលើផ្នែកសេដ្ឋកិច្ច ដោយពុំសូវមានពិធីបុណ្យ ឬពិធីសាសនា នានា។ ទោះជាមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ ក៏សមាជិកក្រុមទាំងអស់ធ្វើដោយចិត្តស្រឡាញ់ រក្សានូវជំហរថែមរតកដូនតា។
ជាចុងក្រោយ តំណាងក្រុមយុវជនខ្មែរថែមរតកដូនតា សូមសំណូមពរដល់ពុកម៉ែបងប្អូន យុវជនយុវតី និងប្រជាជនប្រុសស្រីខ្មែរទូទៅ ដែលមានទឹកចិត្តស្រឡាញ់ និងអភិរក្សវប្បធម៌ សិល្បៈបុរាណខ្មែរគ្រប់ទម្រង់ រួមគ្នាបន្តការខិតខំប្រឹងការពារថែរក្សាមរតកដូនតា លើកស្ទួយសិល្បៈបុរាណខ្មែរ ក៏ដូចជាវង់តន្ត្រីបុរាណគ្រប់ទម្រង់ រួមទាំងអរិយធម៌ វប្បធម៌ និងឈរលើគោលការណ៍អភិវឌ្ឍ តែបន្តការអភិរក្ស។

ការបោះឆ្នោតពីបងប្អូន សាធារណជននឹងរួមចំណែកដល់ទៅ៤០ភាគរយនៃពិន្ទុសរុប និងជួយជ្រោមជ្រែងឲ្យក្រុមនីមួយៗមានឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ។ ដូចនេះ បើសិនជាពុកម៉ែ បងប្អូន ដែលពេញចិត្តនូវក្រុមយុវជនខ្មែរថែមរតកដូនតា សូមមេត្តាកុំភ្លេចជួយបោះឆ្នោតក្រុមនេះ តាមរយៈការចុចរូបមេដៃ (like) សើច(haha) វ៉ាវ (wow) បេះដូង (heart) លើកលែងតែរូបក្រៀមក្រំ (sad) និងរូបខឹង (angry) នៅលើវីដេអូបង្ហាញសម្ដែង ដែលបង្ហោះលើផេកហ្វេសប៊ុកជាផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។
តំណភ្ជាប់ទៅកាន់វីដេអូ៖
https://web.facebook.com/uyfc.svay.rieng/videos/4673633642658844/
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង



