Connect with us

ព័ត៌មានជាតិ

៣ ប្រទេស​ ដែល​កម្ពុជា​ខ្ចី​បំណុល​​ច្រើនជាងគេ គិត​ត្រឹមឆ្នាំ ២០២១

បានផុស

នៅ

គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានខ្ចីបំណុលក្រៅប្រទេសប្រមាណជាង ៩ពាន់លានដុល្លារអាមេរិកក្នុងនោះប្រទេសចិនមានជាង៤៣ភាគរយនៃបំណុលសរុប។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា សន្និធិបំណុលសាធារណៈក្រៅប្រទេសគិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល​បានខ្ចីមានចំនួន៩១៨៨.៩១លានដុល្លារអាមេរិកក្នុងនោះ ខ្ចីពីរដ្ឋាភិបាលចិនចំនួន៤៣.៧៨ភាគរយ ជប៉ុនចំនួន​៨.៩១ភាគរយ សាធារណរដ្ឋកូរ៉េខាងត្បូង៥.០៤ភាគរយ ទ្វេភាគីផ្សេងៗចំនួន៥.៣៨ភាគរយ។ បំណុលមរតក ដែលកំពុងចរចារដោះស្រាយ៦.៧៥ភាគរយ និងពហុភាគី៣០.១៣ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីពា្រងច្បាប់ដដែលបានបន្តថាសម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ខ្ចីបំណុល​បន្ថែម​ក្នុងកម្រិត ១ ៦០០លាន SDR (ប្រហែល ២ ២៥៦ លានលាន​ដុល្លារ) ពីដៃគូ​អភិវឌ្ឍ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ​កូវីដ១៩។ ក្នុងនោះរាជរដ្ឋាភិបាល​គ្រោង​​ចុះហត្ថលេខាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍ​ សម្រាប់​ហិរញ្ញប្បទានកម្មវិធី/គម្រោង​វិនិយោគ​សាធារណៈ​ចំនួន ៣៥ ដែលរួមមាន៖

-សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦ គម្រោង

-ព្រះរាជាណាចក្រថៃ ចំនួន ១ គម្រោង

-ប្រទេសជប៉ុនចំនួន ៣ គម្រោង

-សាធារណរដ្ឋកូរ៉េចំនួន ៥ គម្រោង

-សាធារណរដ្ឋបារាំងចំនួន ៥ គម្រោង

-ធនាគារអភិវឌ្ឍអាល្លឺម៉ង់ចំនួន ២ គម្រោង

-ធនាគារអភិវឌ្ឍអាស៊ីចំនួន ៩ គម្រោង

-ធនាគារពិភពលោកចំនួន ៣ គម្រោង

-ធនាគារវិនិយោគអឺរ៉ុបចំនួន ១ គម្រោង

-ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំនួន ១ គម្រោង។

កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១ ៦០០លានSDR របស់រដ្ឋាភិបាល​គឺកើនឡើង ១០០ លាន​ SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទិដ្ឋភាពសំខាន់ៗចំនួន៥រួមមាន៖

១. តម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលការរីករាលដាលនៃជំងឺកូវីដ១៩ ស្រាកស្រាន្ត

២.គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និង វែង

៣.ឥណទានមានកម្រិតសម្បទានខ្ពស់

៤.ស្ថានភាពបំណុលសធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន ចីរភាព និងហានិភ័យកម្រិតទាប

៥.ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង។

គួរបញ្ជាក់ថា ការខ្ចីប្រាក់ក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន«ចីរភាព» និង «ហានិភ័យកម្រិតទាប ដដែល ដោយរាល់សូចនាករ បំណុលគន្លឹះៗ របស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។

តាមសេចក្តីពា្រងច្បាប់ឆ្នាំ២០២២ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិចំនួន៣៤៧០៨៦៣០លានរៀល នៃផលិ តផលសរុបមានកំណើន៨.៤ភាគរយបើធៀបនឹងឆ្នាំ២០២១នេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោអញ្ជើញដល់ទីក្រុងឌីលីប្រទេសទីម័រឡេស្តេ

សន្តិសុខសង្គម៤ ម៉ោង មុន

មន្រ្តី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ ស្នើ​សមត្ថកិច្ច​ការពារ​ព្រំដែន​ជួយ​ទប់​ស្កាត់​ការ​លួចនាំ​ចូលសត្វ​ខុស​ច្បាប់​ពី​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស លើកទី៨

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១%

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប៉ាគីស្ថាន​បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា​៥​គ្រឿង​ ខណៈ​ជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ២០ ម៉ោង មុន

ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមាននៅតំបន់មួយចំនួនរបស់កម្ពុជា ខណៈកម្ដៅឡើងដល់ ៣៧°C

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម១៣ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម