ព័ត៌មានជាតិ
ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុង ក្រុងសៀមរាប សម្រេចបានជិត៨៤ភាគរយហើយ
តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពការងារនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែនៅក្រុងសៀមរាប គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២១ សម្រេចបានជារួមជិត៨៤ភាគរយ នៃប្រវែងសរុបជាង១០៦គីឡូម៉ែត្រ ខណៈផ្លូវចាក់ក្រាលបេតុងបានដំណើរការជិតរួចរាល់ហើយ ហើយការរៀបចំខឿនចិញ្ចើមផ្លូវ ក្រាលថ្មម៉ាតលើផ្លូវថ្មើរជើង និងចាក់អ៊ុតកៅស៊ូបេទីម ក៏កំពុងដំណើរដែរ ដែលបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលប្រមាណជាង១៤៩លានដុល្លារអាមេរិក និងត្រូវប្រើប្រាស់ពេលវេលាប្រតិបត្តិការចំនួន១៣ខែ ដែលគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា មានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន៩ ក្រុម កំពុងធ្វើប្រតិបត្តិការនេះ ក្នុងនោះអង្គភាពវិស្វកម្មរបស់រដ្ឋ កំពុងអនុវត្តការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៨ខ្សែមានចំនួន៦អង្គភាព សម្រេចបានប្រមាណជាង៨៥ភាគរយ ,នាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន អនុវត្តការងារតម្លើងបរិក្ខាផ្លូវថ្នល់ សម្រេចបានប្រមាណ៥៥ភាគរយ និង នាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការនិងដឹកជញ្ជូន អនុវត្តលើការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង ដែលជាគម្រោងក្រៅពីសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៨ខ្សែ ទទួលបានលទ្ធផលជិត៩៩ភាគរយ ។
របាយការណ៍បានឲ្យដឹងបន្ថែមថា លទ្ធផលទាំងនេះឆ្លុះបង្ហាញថា បើទោះជាស្ថិតក្រោមវិបត្តិនៃជំងឺកូវិដ-១៩មិនទាន់បានបញ្ចប់នៅឡើយក៏ដោយ ក៏ប៉ុន្តែឱកាសដើម្បីអភិវឌ្ឍន៍នៅតែស្ថិតជាសក្តានុពល សម្រាប់ត្រៀមចូលទៅកាន់អនាគតមួយ រួមដំណើរជាមួយផែនការមេ១៥ឆ្នាំ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍ជូនមាតុភូមិ និងប្រជាជាតិកម្ពុជា ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ កំពុងធ្វើឲ្យក្រុងទេសចរណ៍សៀមរាប នេះឆ្ពោះទៅរកការអភិវឌ្ឍន៍នៃក្រុងទេសចរណ៍អង្គរ ទំនើប និងឆ្លាតវៃ ។
គួររំលឹកថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកាសន្សំប្រមាណពី១០០លានដុល្លារអាមេរិក ទៅ១៥០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវបានបែងចែកជាបួនប្រភេទ គឺ ៖ ប្រភេទទី០១. ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC)ពីលើទេ , ប្រភេទទី០២. ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន , ប្រភេទទី០៣. ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និង ប្រភេទទី០៤. អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ ស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព និង ប្រសិទ្ធភាព ដែលខ្សែផ្លូវទាំង៣៨ខ្សែនេះ នឹងមានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្រមទាំងបានគិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើជើង, ផ្លូវសម្រាប់ជនពិការ, ផ្លូវជិះកង់, ចំណតរថយន្ត, ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព, សួនច្បារ, និងការដាំដើមឈើលម្អផ្លូវជាដើម ៕
អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


