ព័ត៌មានជាតិ
រដ្ឋបាលរាជធានីនឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ចាប់ពីយប់ថ្ងៃទី២៩ ដល់យប់ថ្ងៃទី០២ ខែវិច្ឆិកា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកស្ថិតក្នុងខណ្ឌទួលគោក ក្នុងរយៈពេលបីយប់ ដោយចាប់ពីយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨និង០០យប់ ដល់ម៉ោង ៧និង00 ព្រឹក ខណៈដែលការសាងសង់ស្ពានអាកាសថ្មើរជើងនេះ បានបញ្ចប់ការងារសាងសង់សសរគ្រឹះស្ពានទាំងស្រុង និងឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅល្ងាច ថ្ងៃទី ២៨ខែ តុលាឆ្នាំ២០២១នេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មេត្តាជ្រាបថា លទ្ធផល នៃការសាងសង់ស្ពានអាកាសថ្មើរជើងបានបញ្ចប់ការងារសាងសង់សរសរគ្រឹះស្ពានទាំងស្រុងហើយ នៅខណៈពេលនេះ ការដ្ឋានសាងសង់ឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន ។ ដើម្បីដំណើរការអនុវត្តការងារនេះទទួលបាននូវប្រសិទ្ធភាព ខ្ពស់តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋាន រយៈពេលបីយប់ គឺនៅយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨និង០០យប់ ដល់ម៉ោង ៧:00 ព្រឹក ដូចខាងក្រោម៖
១-យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ “ABA Bank ” ដល់ផ្លូវលេខ១២២។

២-យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ,ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។
៣-យប់ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ” ABA Bank ” ដល់ផ្លូវលេខ២៣៣។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ចំណែកបងប្អូន ប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅក្បែរទីតាំងការដ្ឋានក្រុមការងារនឹងសម្រួលជូនឆ្លងកាត់បាន។ ផុតរយៈពេលនេះការដាំន នឹងបញ្ចប់ការងារ ហើយបើកឲ្យធ្វើចរាចរជាធម្មតាវិញ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់នៅតំបន់ការដ្ឋានសាងសង់ខាងលើ នឹងចូលរួមសហការអនុវត្តន៍ដោយឈរលើស្មារតី យោគយល់អធ្យាស្រ័យខ្ពស់ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ៕
ដោយ ៖ ស្រីរ័ត្ន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


