Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះដំណឹងគ្មានលុយបង់ផ្ទះជួល នាយ តាក់ ស៊ី បង្ហាញមុខប្រពន្ធវ័យក្មេងបន្ទាប់ពីសែនព្រេនរួច​

បានផុស

នៅ

តារា​កំប្លែង​នាយ តាក់ស៊ី បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ទៀតហើយ ​ខណ​:​សុខៗ​ស្រាប់តែ​ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​សាង​សម្ព័ន្ធភាព​ស្នេហា​ថ្មីថ្មោង​ជាមួយ​នារី​វ័យក្មេង​ម្នាក់​យ៉ាង​ភ្ញាក់ផ្អើល ។​

ការប្រកាស​ដោយ​បើកចំហ​គ្មាន​ការលាក់លាម ​ឬ​បិទបាំង​ភ្នែក​មហាជន​ពី​សំណាក់​តារា​កំប្លែង​នាយ តាក់ស៊ី នេះ​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ ឬ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការចាប់​អារ​ម្មណ៍​នោះទេ​គឺ​នាយ​ថែមទាំង​បញ្ចេញ​ឲ្យ​បានឃើញ​នូវ​មុខមាត់​ពិត​របស់​នារី​គូ​ស្នេហ៍​យ៉ាង​ក្លាយ​ហាន​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវ​ជីវិត​របស់​តារា​កំប្លែង​នាយ តាក់ស៊ី កន្លង​មក​ ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​ថា ក្រោយ​ពេល​លែង​លះជា មួយ​នឹង​អតីត​ភរិយា​អ្នកនាង ភី​ម អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ គឺ​នាយ តាក់ស៊ី មិនទាន់​រកបាន​អ្នក​ស្អំ​បេះដូង​ឡើយ​ ទើបតែ​ពេលនេះ​ក៏​ធ្លាយ​ដំណឹង​ស្រប​ពេលដែល​គេ​ឃើញ​នាយ​រៀបចំ​ពិធី​សែន​ព្រេន​ជាមួយ​នារី​វ័យក្មេង​ម្នាក់​កាលពី​ថ្មីៗ​នេះ​។​

នាយ តាក់ស៊ី នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែតុលា​ ឆ្នាំ​២០២១ នេះ ​កម្ពុ​ជាថ្មី ​បានធ្វើ​ការទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បីសួរនាំ​បន្ថែម​ជុំវិញ​រឿងរ៉ាវ​នេះដែរ​ ប៉ុន្តែ​ទូរស័ព្ទ​តេ​ចូល​គ្មាន​អ្នកទទួល​ទេ​។ ដោយឡែក​ចាប់​អារ​ម្មណ៍​លើ​គណនី​នារី​ដែល​គេ​ល្បី​ថា​គូស្នេហ៍​នាយ តាក់​ស៊ី កាលពី​យប់​ថ្ងៃទី​២៨ ខែតុលា​ បាន​បង្ហោះ​សារ​ខ្លី​ថា អរគុណ​បង​ដែល​ច្បាស់លាស់​ជាមួយ​អូន​ ហើយ​តស៊ូ​ជាមួយគ្នា​មិនមាន​ស្តុកស្តម្ភ​ដូច​គេ​ តែ​ក្ដី​សុខមិនបាន រៀបការ​ធំដុំ​ តែ​ក៏​សប្បាយចិត្ត​ចាស់ទុំ​ដឹងឮ​សងខាង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម