KPT+
កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន
គ្រប់កាបូបប្រេនៗលើសកលលោកទាំងអស់ មិនមែនគ្រប់អ្នកមានលុយ សុទ្ធតែអាចក្លាយជាម្ចាស់កម្មសិទ្ធិបាននោះទេ។ នេះក៏ដោយសារកាបូបទាំងនោះ ត្រូវការពេលវេលា និងត្រូវបានច្នៃដោយដៃដោយមិនប្រើម៉ាស៊ីនជំនួយ ជាពិសេសនោះទម្រាំចេញបានមួយៗ គឺមិនងាយឡើយ។
ជាក់ស្ដែងខាងក្រោមនេះ សុទ្ធតែជាកំពូលកាបូបប្រេនៗលំដាប់ខ្ពស់ ទាល់តែអ្នកមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន។
១ កាបូបពេជ្រ Mouawad 1001 Nights – ៣.៨ លានដុល្លារ

Mouawad 1001 Nights Diamond Purse គឺជាកាបូបមួយក្នុងចំណោមកាបូបថ្លៃបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ ។ កាបូបនេះមានមាស ១៨ ការ៉ាត់ និងមានត្បូងពេជ្រពណ៌លឿង ១០៥ គ្រាប់ ពេជ្រពណ៌ផ្កាឈូក ៥៦គ្រាប់ និងពេជ្រគ្មានពណ៌ ៤,៣៥៦ គ្រាប់។
២ Hermes Kelly Rose Gold – ២ លានដុល្លារ

បង្កើតឡើងក្នុងឆ្នាំ ១៨៣៧ Hermès គឺជាម៉ាកយីហោបារាំងដ៏ប្រណីត និងទាន់សម័យ និងជាម៉ាកកំពូលក្នុងពិភពលោក។ Hermes បានសហការជាមួយអ្នកគ្រឿងអលង្ការ Pierce Hardy ដើម្បីបង្កើតកាបូបមួយប្រភេទនេះដែលមានត្បូងពេជ្រចំនួន ១,១៦០ ធ្វើពីស្បែកក្រពើ និងមាសសុទ្ធ។ តម្លៃលក់រាយមានចាប់ពី ១,៧០០ ដល់ ១០,៩០០ នេះបើយោងតាម HandbagsLovetoKnow ។
៣ Hermes Birkin Bag ដោយ Ginza Tanaka – ១.៤លានដុល្លារ

កាបូបនេះត្រូវបានរចនាឡើង ដោយជនជាតិជប៉ុន Ginza Tanaka ហើយភ្ជាប់មកជាមួយនូវផ្នែកដែលអាចដោះចេញបាន ។ Hermes Birkin មានត្បូងពេជ្រចំនួន ២០០០គ្រាប់ នៅលើសំបកខាងក្រៅរបស់វា រួមជាមួយនឹងត្បូងថ្ម ៨ការ៉ាត់ដែលមានរាងដូចផ្លែ pear ជាផ្នែកកណ្តាល។
៤ Hermes Chaine’d Ancre – ១.៤ លានដុល្លារ

កាបូប Hermes Chaine’d Ancre មិនមែនជាកាបូបធម្មតាឡើយ។ វាមានរូបរាងជាបង្កាន់ដៃពន្ធនាគារ ហើយធ្វើពីច្រវាក់។ កាបូបនេះត្រូវបានរុំព័ទ្ធដោយត្បូងពេជ្រចំនួន ១,១៦០ ដុំ និងផលិតតែ ៣ ប៉ុណ្ណោះ។
៥ Lana Marks’ Cleopatra clutch – ៤០០,០០០ដុល្លារ

Lana Marks Cleopatra Clutch ដោយ Lana Mark ត្រូវបានគេឃើញប្រើដោយនតារាហូលីវូដជាច្រើន នៅក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមរបស់ពួកគេ។ តម្លៃរបស់កាបូបមានចាប់ពី ១០០,០០០ ដុល្លារ ហើយអាចមានតម្លៃដល់ទៅ ៤០០,០០០ ដុល្លារ។
៦ Niloticus Crocodile Himalayan Birkin – ៣៨០,០០០ដុល្លារ

Himalayan Birkin ភាគច្រើនត្រូវបានផលិតចេញពីសត្វក្រពើ niloticus និងត្រូវចំណាយពេលយូរខ្លាំង។ កាបូបនេះនឹងធ្វើឲ្យអ្នកគិតអំពីភ្នំហិម៉ាឡៃយ៉ា ដោយសារពណ៌ត្នោតពណ៌នាពីភ្នំ និងពណ៌ស បង្ហាញពពក និងកំពូលដែលគ្របដណ្តប់ដោយព្រិល។
៧ កាបូបម៉ាក Chanel Diamond Forever – ២៦០,០០០ ដុល្លា

Chanel មានតម្លៃ ២៦០,០០០ ដុល្លារ ផលិតពីស្បែកក្រពើដ៏ល្អ និងមានត្បូងពេជ្រចំនួន ៣៣៤ ដែលមានទម្ងន់ ៣.៥៦ ការ៉ាត់ ជាមាសពណ៌ស។ វាក៏មានខ្សែសង្វាក់មាស ១៨ការ៉ាត់ ដែលអាចប្រើជាខ្សែ និងអាចផ្ដាច់បាន។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើជាម្ចាស់កាបូបម៉ាក Chanel នេះបានទេ ព្រោះមានតែ ១៣ បំណែកប៉ុណ្ណោះដែលត្រូវបានផលិតចេញ។
៨ Fuchsia Diamond Studded Hermes Birkin – ២២៥,០០០ដុល្លារ

កាបូបនេះមានពណ៌ភ្លឺ ដែលធ្វើឲ្យវាក្លាយជាម៉ាកកាបូបថ្លៃមួយ ដែលនារីគ្រប់រូបប្រាថ្នាចង់មាន។ លក្ខណៈពិសេសមួយចំនួនដែលធ្វើឲ្យវាមានតម្លៃ គឺមាស ស ១៨ ការ៉ាត់ និងពេជ្ររាយតាមកាបូប។
៩ Hermes Exceptional Collection Shiny Rouge H Porosus Crocodile 30 Cm Birkin – ២០០,០០០ ដុល្លារ

កាបូបនេះមានមាស ១៨ការ៉ាត់ និងគ្រឿងរឹងនៃពេជ្រ ដែលធ្វើឲ្យវាក្លាយជាកាបូបទាន់សម័យបំផុត មិនធ្លាប់មាន។ ដើម្បីមានលទ្ធភាពទិញកាបូបនេះ អ្នកត្រូវតែស្ថិតក្នុងចំណោមអ្នកមានកំពូលៗ។ កាបូបម៉ូដនេះ ត្រូវបានលក់កាលពីប៉ុន្មានឆ្នាំមុន នៅឯការដេញថ្លៃជាសាធារណៈ Heritage Auctions ក្នុងទីក្រុង Dallas ។ វានៅតែជាកាបូបថ្លៃបំផុតមួយសម្រាប់ស្ត្រីមិនប្រែប្រួល។
១០ កាបូបដៃម៉ាក Hermes Birkin ពណ៌ខៀវ Crocodile – ១៥,០០០ ដុល្លារ

កាបូបទាន់សម័យនេះមានមាសស និងពេជ្រ ១៨ ការ៉ាត់។ ដូចកាបូបជាច្រើននៅក្នុងបញ្ជីនេះ សុទ្ធតែជាអ្នកជំនាញ និងផលិតយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតវាបានមួយៗមក។ វាត្រូវការវិចិត្រករដែលមានភ្នែកល្អ ដើម្បីបំពាក់អ្វីៗគ្រប់យ៉ាងសម្រាប់កាបូបបែបនេះ។ កាបូបដៃពណ៌ខៀវ Hermes Birkin មានពណ៌អព្យាក្រឹត ហើយអាចញ័រក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្លូវការ និងធម្មតាណាមួយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រមូលម៉ាកកាបូបយួរដៃប្រណីតៗលើលោកទាំង១០ មានខ្លះថ្លៃរាប់លានដុល្លារ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


