ព័ត៌មានជាតិ
ខេត្តកណ្តាលបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅនៅថ្ងៃស្អែក
រដ្ឋបាលខេត្តកណ្តាលបើកយុទ្ធនការចាក់វ៉ាក់សាំងដូសជំរុញឬ ដូសទី៣ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ស្អែកនេះ។
យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា រដ្ឋបាលខេត្តកណ្តាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដួសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ដើម្បីបង្កើតឱ្យបានឆាប់រហ័សនូវ “ ភាពសាំក្នុងសហគមន៍រឹងមាំ ពិតប្រាកដមួយ” ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ- ១៩ ពិសេស ប្រភេទ បំប្លែងថ្មី ដែលតា (Deta)។
ក្នុងន័យនេះអនុគណៈកម្មការចំពោះកិច្ច ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងមូលដ្ឋាន ខេត្តកណ្តាល នឹងរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩(ស៊ីណូវ៉ាក់) ដូសជំរុញ ឬដួសទី៣ ជូនដល់បងប្អូនប្រជាពលរដ្ឋដែល មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមកាលបរិច្ឆេទ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ តទៅ និង ពេលវេលា ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១៧និង០០ នាទីរសៀល នៅតាមទីតាំងកំណត់ចំនួន១១កន្លែង។
ចំពោះលក្ខខណ្ឌសម្រាប់ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដួសជំរុញ ឬដួសទី៣ អំឡុងពេលនេះបានគឺជា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ និងបានចាក់វ៉ាក់សាំងកូវីដ-១៩(គ្រប់ប្រភេទវ៉ាក់សាំងកូវីដ-១៩) ដួសទី១ និងដួសទី២ រួចរាល់ ឬគ្រប់ដួស ហើយត្រូវមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីដូសទី២ ឬគ្រប់ដូស។
រដ្ឋបាលខេត្តកណ្តាលសូម បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទទួលការចាក់វ៉ាកសាំងកូវីដ១៩(ស៊ីណូវ៉ាក់)ដូសជំរុញ ឬដូសទី៣ នេះ ឱ្យបានគ្រប់ៗគ្នាដោយភ្ជាប់មកជាមួយប័ណ្ណចាក់វាក់សាំងកូវីដ ១៩ ឯកសារសម្គាល់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន ឬឯកសារ ប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដុសទី១។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវដល់បងប្អូនទាំងអស់ ដែលត្រូវទៅទទួលយកការចាក់វ៉ាក់សាំង កូវីដ-១៩(ស៊ីណូវ៉ាក់) ដូសជំរុញ ឬដួសទី៣ ត្រូវរក្សាឲ្យបាននូវគម្លាតសុវត្ថិភាពសង្គមការពាក់ម៉ាស់ គម្រង់ជួរចៀសវាង ការឈរប្រជ្រៀតគ្នា ដោយប្រកាន់ខ្ជាប់ក្នុងការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការពារ និង ៣របស់ សម្តេច នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៩,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ក្នុងនោះអ្នកចាក់បានដូសទី៣ចំនួន១៧៧៧៤៩៣នាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង