ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ ទឹកជំនន់ស្ទឹងព្រែកត្នោត បានស្រកអស់ពិតមែន តែអាជ្ញាធរនៅតែតាមមើលថែ ពលរដ្ឋជានិច្ច
លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីទឹកជំនន់ស្ទឹងព្រែកត្នោត បានស្រកទៅអស់ពិតមែន។ ប៉ុន្តែក្នុងនាមអាជ្ញាធរ ដែលជាម៉ែជាឪរបស់ប្រជាពលរដ្ឋ នៅតែតាមមើលថែប្រជាពលរដ្ឋជានិច្ច មានន័យថា លុះត្រាប្រជាពលរដ្ឋបានសុខស្រួលជាធម្មតាវិញ ទើបអាចលែងដៃបាន។ លោកថា នេះជាការគិតគូរមួយ ដោយអនុវត្តទៅតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលការងារសំខាន់ទី១ គឺសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់បាយ ដែលអាជ្ញាធរមិនដឹងនោះទេ។
ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធី ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងចំនួន ៨៦៩គ្រួសារ ស្ថិតក្នុងមូលដ្ឋានសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា រដូវវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ អាស្រ័យដោយកត្តាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល គូបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឲ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀត ដោយសារជំនន់ទឹកភ្លៀង បណ្តាលមកពីការហូរជន់ដោយគំហុក នូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឲ្យបណ្តាខណ្ឌជាយក្រុង ជាពិសេស ខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លួនដោយ ចៀសមិនរួច។
ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើឲ្យមានការហូរ ច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន និងបង្កឲ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់បងប្អូន ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៥ និងទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងបានបន្ត ហូរជន់លិចភូមិចំនូន ៤ សង្កាត់ទៀន និងភូមិចំនួន ៦ ទៀត នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពីសម្ដេចតេជោនាយករដ្ឋមន្ត្រី កងកម្លាំង ចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្តល់ការសង្គ្រោះ បានទាន់ពេលវេលា ដោយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទូលសុវត្ថិភាព ពោលគឺមិនមានប្រជាពលរដ្ឋណាមួយ រងគ្រោះដល់អាយុជីវិតឡើយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបង្កើនការយកចិត្តទុកដាក់ ផ្ដល់នូវអំណោយមនុស្សធម៌ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ប្រកាន់បក្សពួកឡើយ។
ជាក់ស្ដែងនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តផ្តល់អំណោយមនុស្សធម៌ មករដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៨៦៩គ្រួសារ ស្ថិតក្នុងភូមិសាក់សំពៅ, ភូមិខិត, ភូមិសំបូរ, ភូមិក្រាំងតាផូ, ភូមិពាម និងភូមិពោធិ៍រលំ នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ក្នុងនោះ អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន មី ១កេស, ត្រីខ ១ យូរ, ទឹកស៊ីអ៊ីវ ១ យូរ និង អង្ករ ១ បាវ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានអំពាវនាវអោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមបន្ត និងបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចៀសឆ្ងាយផុតពីជំងឺកូវីដ-១៩ ។
លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឲ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋានចំនួន ១០សង្កាត់ស្មើនឹង ៣៥ភូមិ។ ចំណែកនៅក្នុងសង្កាត់សាក់សំពៅនេះ ផ្ទះប្រជាពលរដ្ឋចំនួន ៨៦៩ខ្នង ស្មើនឹងប្រជាពលរដ្ឋ ២៣២៧នាក់ បានទទួលរងនូវការលិចលង់ ហើយត្រូវបានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកអំណោយមកប្រគល់ជូនប្រជាពលរដ្ឋ នៅថ្ងៃនេះ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


