Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ឲ្យ​ពលរដ្ឋដែល​ខកខាន​មិនបាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​រួសរាន់​មក​បង់ថ្លៃ​សេវា​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ​

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង ស្ថាប័នឯកជន​ទាំងអស់ ដែល​ខកខាន​មិនបាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែតុលា ឆ្នាំ​២០២១ កន្លងមក សូម​រួសរាន់​មក​បង់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​សម្រាប់​ខែតុលា ឆ្នាំ​២០២១ យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​ក្នុងករណី​នៅតែ​មិន​ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ តាម​ការកំណត់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​មួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​០១​វិច្ឆិកា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង ស្ថាប័ន​ឯកជន​ទាំងអស់ ដែល​ខកខាន​មិនបាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែតុលា ឆ្នាំ​២០២១ កន្លងមក សូម​រួសរាន់​មក​បង់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​សម្រាប់​ខែតុលា ឆ្នាំ​២០២១ យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ប្រើប្រាស់​លេខ​សំគាល់​អតិថិជន ID (​មាន​ក្នុង​វិក្ក​យ​ប​ត្រ អគ្គិសនី​កម្ពុជា​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទដៃ​) ឬ​ប​ល្លារ​ទូទាត់​នៅ​ធនាគារ​អេស៊ីលីដា​, ហត្ថា​, កាណាឌីយ៉ា ក​.​អ​, វឌ្ឍនៈ​, ប្រៃសណីយ៍​កម្ពុជា ក​.​អ​, ABA, WING, AMK, FTB, WB Finance, Prince Bank, Phillip Bank, CHIP MONG, ស្ថាបនា​, ប្រា​សាក់​, អម្រឹត ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​ដូចជា eMONEY, TrueMONEY, លី​ហួរ​វេរ​លុយ​, DaraPay និង​PiPay​។ ក្នុងករណី​នៅតែ​មិន​ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ តាម​ការកំណត់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​មួយចំនួន​ដូចខាងក្រោម​៖

១- បញ្ចេញ​ឈ្មោះ ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ។​

២- កត់ត្រា​ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម​ជា​បណ្តោះអាសន្ន ៣- អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។

ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ រដ្ឋាករ​ស្វយ័ត គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ​០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ២២២​។ ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន ទាំងអស់ នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ វិនាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម