Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រើប្រាស់ប័ណ្ណ ឬកាតចាក់វ៉ាក់សាំងថតចម្លង សម្រាប់កុមារពេល​ពួក​គេ​ទៅរៀន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យពិចារណាប្រើប្រាស់ប័ណ្ណ ឬកាតចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ថតចម្លង សម្រាប់កុមារា-កុមារី នៅពេលដែលពួកគេទៅសាលារៀន។ ការធ្វើយ៉ាងដូច្នេះ ដើម្បី​ចៀស​វាងការខូចខាត ឬបាត់បង់ក្នុងករណីណាមួយ ជាយថាហេតុ។

យោងតាមសារជាសំឡេង ផ្សព្វផ្សាយនៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីផ្នែក​អប់រំ​ពាក់ព័ន្ធនានា ដោយសង្កេតឃើញថា កុមារា-កុមារី ដែលជាសិស្សានុ-សិស្ស បានប្រើប្រាស់នូវកាតចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ ដើម្បីបង្ហាញដល់គណៈគ្រប់គ្រងសាលាសម្រាប់ការចូលរៀន នៅពេលដែលពួកគេបាន​ចូលរៀន ដូចដែលសម្ដេតេជោ បានបង្ហោះរូបភាពកុមារាម្នាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីព្រឹកមិញនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រសិនបើយើងអនុញ្ញាតឲ្យប្រើប្រាស់ កាតចាក់វ៉ាក់សាំងច្បាប់ដើម ដើម្បីបង្ហាញគណៈគ្រប់គ្រងសាលាសម្រាប់ការចូលរៀនបែបនេះ នោះអាចធ្វើឲ្យប័ណ្ណ ឬកាតចាក់វ៉ាក់សាំងរងការខូចខាត ឬបាត់បង់ជាដើម។ ម្យ៉ាងទៀតកុមារា-កុមារី ដែលនៅតូចៗ អាចខ្វះការថែទាំ ហើយប្រសិនបើមាន​មេឃ​ភ្លៀង​ទៀតនោះ នឹងធ្វើឲ្យខូចខាតមិនខាន។

ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន​ សែន បានស្នើឲ្យមានការពិចារណា គប្បីប្រើប្រាស់ប័ណ្ណ ឬកាតចាក់វ៉ាក់សាំង ដែល​ជា​ឯកសារថតចម្លង ហើយឯកសារច្បាប់ដើម យកទៅរក្សាទុកនៅផ្ទះរបស់ពួកគេរៀងៗ ខ្លួន ហើយប័ណ្ណ ឬកាត​ចាក់​វ៉ាក់សាំង ដែលថតចម្លង អាចឲ្យកុមារា-កុមារី យកទៅប្រើប្រាស់នៅពេលពួកគេ ចូលរៀន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា​ «ធ្វើយ៉ាងដូច្នេះ ដើម្បីចៀសវាងការបាត់ប័ណ្ណ ឬខូចខាតប័ណ្ណ ច្បាប់​ដើម ដូច្នេះខ្ញុំសូមស្នើឲ្យឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអភិបាលខេត្ត-រាជធានី ធ្វើការ​ពិនិត្យ ហើយខិតខំដោះស្រាយបញ្ហានេះ យើងអាចថតចម្លងជាស ខ្មៅ ឬក៏ពណ៌ ដោយសុំឲ្យលោកគ្រូ-អ្នកគ្រូ សា​លានីមួយៗ ជួយរៀបចំថត គ្រួសារនីមួយៗ ដែលមានលទ្ធភាពថត ក៏សូមថត ហើយក្នុងករណី ដែលគ្រួសារពុំ​មាន​លទ្ធភាពថតទេ អាចឲ្យសាលាជួយថត សម្រាប់ឲ្យសិស្សប្រើប្រាស់នូវកាតចាក់វ៉ាក់សាំងនេះ»៕  

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម