Connect with us

សុខភាព

ឈឺនិងហើមបំពង់ ក អាចជាសញ្ញានៃជំងឺមហារីក ក្បាល និងក

បានផុស

នៅ

ការ​ឈឺចាប់​​ស្រួចស្រាល់ និង​ហើម​​បរិវេណ​បំពង់​ក ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ក្បាល​ និង​ក​។ ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ មាន​ទំនាក់ទំនង​នឹង​បែបបទ​នៃ​ការ​រស់​នៅ​របស់​យើង​ និង​អាច​បង្ការ​ ឬ​ព្យាបាល​បាន​ ប្រសិនបើ​យើង​រក​ឃើញ​​នៅ​ដំណាក់កាល​ដំបូង​។ ជំងឺ​មហារីក​ក្បាល​ និង​ក​​ ជា​ដុំ​សាច់​សាហាវ​នៅ​ក្នុង​ផ្លូវ​ខ្យល់​ និង​ផ្លូវ​អាហារ​ចូល​គ្នា​នៅ​ផ្នែក​ខាង​លើ ដែល​រួម​មាន​​មាត់​ ក្រអូម​មាត់​ ច្រមុះ​បំពង់​ក​ មាត់​បំពង់​ក និងបំពង់​សំឡេង។​ ដុំ​សាច់​នេះ​ប៉ះពាល់​​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ក្បាល​ និង​បំពង់​ក​។

ជំងឺ​មហារីក​​ក្បាល​ និង​ក​បណ្ដាល​មក​ពី​អ្វី​?

មាន​មូលហេតុ​​ផ្សេង​ៗ​ដែល​បង្ក​ជា​ជំងឺ​មហារីក​​មួយ​នេះ។​ ប៉ុន្តែ​មូលហេតុ​ចម្បង​បំផុត​គឺ​អនាម័យ​​ធ្មេញ ដែល​បណ្ដាល​​មក​ពី​ការ​ប្រើប្រាស់​​​ថ្នាំ​ជក់​ និង​ផឹក​គ្រឿង​ស្រវឹង​។ ​ចំណែក​ឯ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV​រយៈពេល​យូរ​ ក៏​អាច​​បង្ក​​ទៅ​ជា​ជំងឺ​មហារីក​បបូរ​មាត់​ដូច​គ្នា។ លើស​ពី​នេះ ការ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ ឬ​សារធាតុ​ផ្សេង​ៗ​ដូចជា​ធូលី ផ្សែង​ Asbestos, Formaldehyde​ ក៏​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ប្រភេទ​នេះ​ដែរ​។

រោគសញ្ញា​នៃ​ជំងឺ​មហារីក​​ក្បាល​ និង​ក​​មាន​អ្វី​ខ្លះ​?

ជាក់ស្ដែង​ ផ្នែក​ផ្សេង​ៗ​នៃ​ក្បាល​ និង​ក​ បង្ហាញ​ពី​​រោគសញ្ញា​​ខុស​ៗ​គ្នា​​នៃ​ជំងឺ​មហារីក​​​។

១. ប្រអប់​សំឡេង​

ប្រសិនបើ​គ្នា​យើង​ពិបាក​ក្នុង​ការ​និយាយ​ស្ដី ឬ​ដកដង្ហើម​មិន​ស្រួល​ ឬ​ឈឺ​​ចាប់​នៅ​​ពេល​លេប​ទឹក​មាត់ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល​ និង​ក។ ចំណែក​ឯ​ការ​ឈឺចាប់​នៅ​ក្នុង​ត្រចៀក​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​នេះ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ក្រអូម​មាត់​

រោគសញ្ញា​មួយ​ចំនួន​ អាច​មើល​​ឃើញ​នៅ​ក្នុង​ក្រអូម​មាត់​ ដែល​រួម​មាន​ធ្មេញ អណ្ដាត​ និង​ថ្គាម​ដោយ​មាន​លេច​ឡើង​​ចំណុច​តូច​ៗ​ពណ៌​ក្រហម​ ឬ​ស ​នៅ​លើ​អញ្ចាញ​ធ្មេញ អណ្ដាត ស្រទាប់​មាត់ ថ្គាម​រីក​ធំ ហូរ​ឈាម​ ឬ​ឈឺ​ចាប់​ក្នុង​មាត់​ ។

៣. បំពង់​ក​

អាការៈ​ហើម​ និង​ឈឺ​ចាប់​នៅ​​ក្នុង​បំពង់​ក​ ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​បំពង់​ក​។ អ្នក​​ជំងឺ​អាច​មាន​ការ​ឈឺ​ចាប់​ក្នុង​ត្រចៀក​ និង​ពិបាក​ក្នុង​ការ​ស្ដាប់​ ដោយ​សារ​តែ​ជំងឺ​មហារីក​​នេះ​។

៤. ប្រហោង​ច្រមុះ

ប្រហោង​ឆ្អឹង​ដែល​ស្ទះ ឬ​ការ​បង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​ដដែល​ៗ ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ច្រមុះ។ មួយ​វិញ​ទៀត​ ការ​ហូរ​ឈាម​តាម​ច្រមុះ ឈឺ​ភ្នែក​ ឬ​ការ​ឆ្លង​មេរោគ​​នៅ​ភ្នែក​ ក៏​ដូចជា​បញ្ហា​មាត់​ធ្មេញ​ ជា​អាច​បង្ហាញ​ពី​ជំងឺ​មហារីក​ប្រហោង​ឆ្អឹង​ផង​ដែរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មនុស្សសម្បុរខ្មៅ មិនប្រឈមនឹងជំងឺ មហារីកស្បែក?

ចុចអាន៖របបអាហារគួរហូប អាចកាត់បន្ថយហានិភ័យ កើតជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣២ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤០ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៧ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម