សេដ្ឋកិច្ច
ថាមពលពន្លឺព្រះអាទិត្យមានសក្ដានុពលផលិតអគ្គិសនីបម្រើក្នុងវិស័យកសិកម្ម
នៅកម្ពុជា ថាមពលពន្លឺព្រះអាទិត្យមានសក្តានុពល និងសមស្របបំផុតដែលអាចប្រើប្រាស់បានដោយចីរភាព និងប្រកប ដោយសុវត្ថិភាពតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្របក្នុងការស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ ដើម្បីផលិតអគ្គិសនីបម្រើក្នុងផលិតកម្មកសិកម្មតាមរយៈឧបករណ៍មួយចំនួនដូចជា ផ្ទាំងសូឡា ឧបករណ៍គ្រប់គ្រង និងត្រួតពិនិត្យអគ្គិសនី និងអាគុយសម្រាប់ផ្ទុកអគ្គិសនីជាដើម។ នេះបើតាមការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្រ្តីបន្តថា ក្រោមក្របខ័ណ្ឌថវិកាហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) និងដោយមានកិច្ចសហការល្អជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា បច្ចុប្បន្ននេះការផ្សព្វផ្សាយបច្ចេកវិទ្យាស្តីពីការប្រើថាមពលព្រះអាទិត្យ (Solar Technologies) ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត មានលក្ខណៈទូលាយនៅទូទាំងប្រទេស ហើយបាននិងកំពុងចាប់អារម្មណ៍យកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញឧបករណ៍កសិកម្មប្រើថាមពលព្រះអាទិត្យមួយចំនួនដែលមានសក្ដានុពលធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ មានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយថ្លៃដើមក្នុងការផលិត និងកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស និងជាពិសេសចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ និងធ្យូងថ្មដែលគ្មាននិរន្តរភាព និងសុវត្ថិភាព។

ឧបករណ៍ទាំងនោះរួមមាន៖
១. ម៉ូទ័របូមទឹកប្រើថាមពលព្រះអាទិត្យ (Solar Water Pump) សម្រាប់ស្រោចស្រពដំណាំជាលក្ខណ:គ្រួសារ។ ម៉ូទ័រនេះផ្តល់ផលប្រយោជន៍ដូចខាងក្រោម៖
– ដំឡើងផ្ទាំងសូឡាទៅតាមកម្លាំងម៉ាស៊ីនបូមទឹកចាប់ពី ២-៥ ម៣/ម៉ោង
– អាចប្រើប្រាស់បូមទឹកពីស្រះ អណ្តូង ឬប្រភពទឹកធម្មជាតិក្នុងជម្រៅចាប់ពី ១៥-២០ម៉ែត្រ
– ទាញយកថាមពលព្រះអាទិត្យនៅពេលថ្ងៃសម្រាប់បូមទឹក
– មានអាយុកាលប្រើប្រាស់ចាប់ពី ១០-១៥ ឆ្នាំ និងកាត់បន្ថយការចំណាយជួសជុល និងថែទាំ
– មិនចំណាយថវិកាជាប្រចាំថ្ងៃ និងកាត់បន្ថយកម្លាំងពលកម្ម។
២. ទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ (Solar Egg Incubator) មានដូចខាងក្រោម៖
– ប្រើប្រាស់ថាមពលព្រះអាទិត្យភ្ជាប់ជាមួយផ្ទាំងសូឡា និងអាគុយសម្រាប់យកភ្លើងទៅបើកអំពូលកំដៅពងមាន់ក្នុងសីតុណ្ហភាពជាមធ្យម ៣៧,៥ អង្សារសេ និងសំណើម ៦៥%
– កាត់បន្ថយការចំណាយប្រតិបត្តិការ
– អាចបង្កើនការភ្ញាស់ចាប់ពី ៣០០-១០០០ពង ក្នុងរយ:ពេល២១ថ្ងៃតាមទំហំទូរភ្ញាស់។
៣. ទូហាលសម្ងួតប្រើថាមពលព្រះអាទិត្យ (Solar Dryer) សម្រាប់ហាលសម្ងួតត្រី សាច់ បន្លែ និងផ្លែឈើ ដែលអាចរក្សាគុណភាព និងអនាម័យ មានដូចខាងក្រោម៖
– ស្រូបយកកំដៅព្រះអាទិត្យសម្រាប់ហាលសម្ងួតចាប់ពី ៦០-៨០ អង្សាសេ និងបំពាក់ផ្ទាំងសូឡា សម្រាប់បង្វិលកង្ហារឱ្យមានខ្យល់ចេញចូលស្ងួតក្រៀមបានល្អ
– ប្រើប្រាស់ផ្លាស់ស្ទិចបិទជិត និងអាចផ្លាស់ប្តូរទីតាំងបាន
– មានអនាម័យល្អដោយមិនមានរុយ ឬសត្វល្អិតចូលបាន។
ក្រៅពីថាមពលបានពីពន្លឺព្រះអាទិត្យ បច្ចេកវិទ្យាថាមពលកកើតឡើងវិញជាប្រចាំ ដែលទាញយកបានពីធម្មជាតិ មានដូចជា៖ កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដីជាដើម៕
អត្ថបទ៖ ទួន សុផល





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


