ចរាចរណ៍
Ford RapTorបុកម៉ូតូមួយគ្រឿងស្លាប់មនុស្ស៣នាក់ រួចដោះស្លាកលេខគេចខ្លួនបាត់
មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្តាប់ពីត្រូវរថយន្ដម៉ាកFord RapTorមួយគ្រឿងបុកពេញទំហឹងខណៈកំពុងឆ្លងផ្លូវ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដ១គ្រឿង ម៉ាកFORD RAPTOR ពណ៌ស មិនស្គាល់ផ្លាកលេខ (មានអ្នកដោះផ្លាកលេខចេញ ហើយគេចខ្លួនបាត់) បើកបរមកពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូត០១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខតាកែវ1H-6748 អ្នកបើកបរភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ឌុបមនុស្ស ០២នាក់ស្រី មិនទាន់ស្គាល់អត្តសញ្ញាណ ដែលកំពុងតែបើកបរឆ្លងផ្លូវពីទិសខាងត្បូងទៅជើង បណ្តាលអោយភាគីខាងម៉ូតូស្លាប់០៣នាក់ (នារី០២នាក់) ស្លាប់នៅកន្លែងកើតហេតុ និងបុរស០១នាក់ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

ក្រោយហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួច សាកសពទាំងបីនាក់ បានយកទៅរក្សាទុកនៅសាលរក្សាសាកសពមន្ទីរបង្អែកពេទ្យខេត្ត រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នវត្ថុតាងទាំង០២គ្រឿង ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវតាមនីតិវិធី ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន