សុខភាព
អាការគាំងបេះដូងរបស់ស្រ្តី អាចខុសពីបុរស ត្រូវកត់ចំណាំ
ជំងឺគាំងបេះដូងកើតឡើង នៅពេលលំហូរឈាមដែលដឹកនាំអុកស៊ីសែនទៅកាន់បេះដូង ត្រូវបានកាត់បន្ថយ ឬស្ទះ ព្រោះសរសៃឈាមបេះដូងរួមតូច ដោយសារមានកំណកជាតិខ្លាញ់ (កូលេស្តេរ៉ុល និងសារធាតុដទៃទៀត)។ បើធៀបទៅនឹងបុរស ស្ត្រីមានបេះដូង និងសរសៃឈាមបេះដូងតូចជាង ដូច្នេះអាការៈគាំងបេះដូងរបស់បុរស និងស្ត្រីក៏អាចខុសគ្នាដែរ។ តើអាការៈគាំងបេះដូងរបស់បុរសនិងស្ត្រីខុសគ្នាដូចម្តេចខ្លះ?

រោគសញ្ញាគាំងបេះដូងរបស់ស្ត្រីមានដូចជា៖
- ឈឺទ្រូង ប៉ុន្តែមិនកើតឡើងគ្រប់ពេល
- ណែនទ្រូងឬឈឺពោះ
- ឈឺចាក់ទៅថ្គាម ក ឬខ្នងផ្នែកខាងក្រោយ
- ចង្អោរ ឬក្អួត
- ហត់
- សន្លប់
- ពិបាករំលាយអាហារ
- អស់កម្លាំងខ្លាំង
- បែកញើសត្រជាក់
- ធេងធោង
រោគសញ្ញាគាំងបេះដូងរបស់បុរសមានដូចជា៖
- ឈឺទ្រូង ឬមានណែនទ្រូង
- ឈឺថ្គាម ក ឬខ្នង
- ចង្អោរ ឬក្អួត
- ហត់

រោគសញ្ញាគាំងបេះដូងទូទៅបំផុតរបស់បុរស និងស្រ្តីគឺការចុកទ្រូង ប៉ុន្តែស្ត្រីអាចនឹងមិនលេចចេញរោគសញ្ញាឈឺ ឬណែនក្នុងទ្រូង។ ដូចគ្នាដែរ សញ្ញាព្រមានមិនសូវច្បាស់មួយចំនួនក៏អាចកើតមានលើស្រ្តូដែរ ដូចជា ហត់ ធេងធោង អស់កម្លាំងខ្លាំង ពិបាករំលាយអាហារ និងឈឺក ថ្គាម បំពង់ក ទ្រូងផ្នែកខាងក្រោម ឬខ្នងផ្នែកខាងក្រោយ។ សញ្ញាព្រមានទាំងនេះអាចមានលក្ខណៈស្រាល ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ព្រោះការដឹងមុនអាចជួយសង្គ្រោះជីវិតយើងបាន៕
ចុចអាន៖កុំព្រងើយកន្តើយ! រោគសញ្ញាទាំងនេះអាចជាជំងឺគាំងបេះដូង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


