ព័ត៌មានជាតិ
កម្ពុជាឈ្នះក្ដី នឹងទទួលបានវត្ថុបុរាណ ៤ រូបមកវិញ ពីសារមន្ទីរសិល្បៈ នៅសហរដ្ឋអាមេរិក
នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនព័ត៌មានថា អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក, វត្ថុបុរាណខ្មែរចំនួន ៤ រូប នឹងត្រូវប្រគល់មកកម្ពុជាវិញនាពេលខាងមុខ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវុយ៉ក (USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) បានដំណើរការក្ដីក្នុងតុលាការពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ខ្មែរចំនួន ៤ រូប ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។
វត្ថុបុរាណខ្មែរទាំង ៤ រូបនោះ មាន ១. ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា សម័យអង្គរ ថ្មភក់ ២. ចម្លាក់ព្រះសូរ្យ សម័យមុនអង្គរ ថ្មភក់ ៣. ជួងសំរឹទ្ធ សម័យបុរេប្រវត្ត និង ៤. ផ្ដែរព្រះនារាយណ៍ផ្ទំ សម័យមុនអង្គរ ថ្មភក់។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា យើងទាំងអស់គ្នាមានសេចក្ដីរំភើបរីករាយ ក្នុងការបន្តស្វាគមន៍រតនៈសម្បត្តិដ៏មានតម្លៃទាំងនេះត្រឡប់មកកម្ពុជាវិញ ហើយមានមោទនភាពចំពោះកិច្ចសហការរបស់យើងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកស្រីរដ្ឋមន្ត្រីមានអំពាវនាវដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកាន់កាប់រក្សាទុកសម្បត្តិវប្បធម៌ខ្មែរ សូមប្រគល់សម្បត្តិវប្បធម៌ទាំងនោះដោយស្ម័គ្រចិត្តមកកម្ពុជាវិញ។ ក្រសួងកំពុងបន្តប្រមូលភស្តុតាងនៃការលួចនាំចេញ និងការកាន់កាប់ដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ខ្មែរ។
គួរបញ្ជាក់ថា សារមន្ទីរសិល្បៈ Denver គឺជាសារមន្ទីរមួយក្នុងចំណោមសារមន្ទីរទាំង ១០ ដែលមានវត្ថុបុរាណត្រូវបានលក់ឬបរិច្ចាគដោយលោក Latchford។ ក្នុងអំឡុងពេលស៊ើបអង្កេតចំពោះសកម្មភាពហិរញ្ញវត្ថុរបស់លោក Latchford អ្នកសារព័ត៌មានធ្វើការជាមួយទិន្នន័យដែលបានលេចចេញដ៏ធំបានទាក់ទងទៅមន្រ្តីសារមន្ទីរស្តីពីវត្ថុបុរាណពាក់ព័ន្ធនឹងការលក់ទិញដ៏អាម៉ាស់របស់ឈ្មួញដែលត្រូវបានចោទប្រកាន់ក្នុងឆ្នាំ ២០១៩ ពីបទលួចវត្ថុបុរាណសិល្បៈយកទៅលក់។
ទំនាក់ទំនងរបស់សារមន្ទីរ Denver និង Latchford បានស្ថិតក្រោមការត្រួតពិនិត្យអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍អ្នកនាំពាក្យម្នាក់បាននិយាយថាស្ថាប័ននេះបានទាក់ទងជាមួយមន្រ្តីកម្ពុជាអំពីវត្ថុទាំងបួនមកពីប្រទេសកម្ពុជាចាប់តាំងពីការចោទប្រកាន់របស់ឈ្មួញទិញលក់នៅឆ្នាំ ២០១៩ ។ ប៉ុន្តែ សារៈមន្ទីរទើបតែចាប់ផ្តើមដំណើរការប្រគល់វត្ថុបុរាណទាំងនេះ មកវិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
ព័ត៌មានពិស្ដារ៖


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


