សេដ្ឋកិច្ច
លោក លឹម ផារ៉ា ជួយកសិករខ្មែរកែច្នៃផ្លែចេកចេញជាស្ករ និងស្រា
ស្ករចេក និងស្រាចេក គឺជាផលិតផលខ្មែរដែលកែច្នៃចេញពីផ្លែចេកទុំទៅជាស្ករ និងស្រា។ ស្ករចេក និងស្រាចេក បច្ចុប្បន្នត្រូវបានផលិតឡើងនៅក្នុងសហគ្រាសមួយ ដែលមានឈ្មោះថា សហគ្រាសគំនិតថ្មី ស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។

លោក លឹម ផារ៉ា នាយកសហគ្រាសគំនិតថ្មី បានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលលោកសម្រេចចិត្តបង្កើតសហគ្រាសនេះ ដោយសារកាលពីជិត១០ឆ្នាំមុន កសិករនៅក្នុងស្រុកចម្ការលើ មានការលំបាកនៅក្នុងការរកទីផ្សារលក់ផលិតផលចេក។ លោកថ្លែងដូច្នេះថា« កាលពីមុនចេកនៅតំបន់នេះ(ចំការលើ)សម្បូរខ្លាំងណាស់ នៅពេលរដូវវស្សាប្រជាជនមិនសូវធ្វើបុណ្យទាន ធ្វើឲ្យចេញសល់ពេញចម្ការ…មួយវិញទៀត ការនាំចូលចេកពីបរទេសច្រើន ធ្វើឲ្យចេកកសិករខ្មែរចាល់ សល់ច្រើន ខ្ញុំក៏មានគំនិតចង់ជួយកសិករ ផលិតជាស្រា និងស្ករចេកឡើង»។

នាយកសហគ្រាសគំនិតថ្មី បានគូសបញ្ជាក់ថា ក្នុង១ខែសហគ្រាសប្រើប្រាស់វត្ថុធាតុដើមផ្លែចេកប្រមាណ ១ម៉ឺនស្និត អាចផលិតស្ករចេកបាន ៣តោន ស្រាចេក ៥ពាន់ដប ស្ករគ្រាប់៥តោន តំណាប់ផ្លែឈើ និងផ្សេងៗទៀត ចន្លោះពី ៥ទៅ១០តោន ក្នុង១ខែ។ លោកថា ទីផ្សារស្រាចេក នាំចេញទៅប្រទេសចិន ប្រមាណ១ម៉ឺនដប ក្នុង១ខែ ឯស្ករចេក នាំចេញទៅប្រទេសអាឡឺម៉ងប្រមាណចន្លោះពី ២០០គីឡូ ទៅ ៣០០គីឡូក្រាម ក្នុង១ខែ។
បើតាមលោក លឹម ផារ៉ា បច្ចុប្បន្នស្ករចេក និងស្រាចេក បានដាក់ចូលទីផ្សារ 7Eleven មួយចំនួនហើយ។ ស្ករចេក អាចប្រើប្រាស់ដូចស្ករធម្មតា តែអ្វីដែលពិសេស គឺមានសារសំខាន់ ជួយសុខភាព ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ជួយក្រពះពោះវៀន និងកាត់បន្ថយជំងឺបាក់ទឹកចិត្តជាដើម។
លោក លឹម ផារ៉ា រំលឹកថា សហគ្រាសគំនិតថ្មី បង្កើតឡើងនៅឆ្នាំ ២០១៣ មានទីតាំងស្ថិតនៅ ភូមិតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម។
បើតាមលោក ផារ៉ា បច្ចុប្បន្នស្ករចេក និងស្រាចេក ធ្លាក់ចុះទីផ្សារ ដោយសារវិបត្តិកូវីដ-១៩។ ទោះយ៉ាងណាលោកមានមហិច្ឆតាអនាគតផលិតស្រាចេក និងស្ករចេក ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសឲ្យបានទូលំទូលាយ៕
អត្ថបទ៖ ទួន សុផល









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


