Connect with us

ព័ត៌មានអន្ដរជាតិ

Pfizer អនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍ ផលិតនិងលក់ថ្នាំគ្រាប់ព្យាបាលកូវីដ 

បានផុស

នៅ

ក្រុមហ៊ុនឱសថអាមេរិក Pfizer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ខ្លួនត្រូវបានផលិត និងលក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍចំនួន៩៥។

កិច្ចព្រមព្រៀងជាមួយអង្គការមិនរកប្រាក់ចំណេញ Medicines Patent Pool ដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះ អាចធ្វើឲ្យ៥៣%នៃចំនួនប្រជាជនពិភពលោក ទទួលបានការព្យាបាលជំងឺកូវីដ១៩។

Pfizer និយាយថា ថ្នាំគ្រាប់របស់ខ្លួន បានកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរចំពោះមនុស្សពេញវ័យដែលងាយរងគ្រោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រុមហ៊ុន Pfizer និយាយថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនផលិតឱសថក្នុងស្រុក ផលិតថ្នាំគ្រាប់ជាមួយគោលដៅ សម្រួលដល់យប្រជាជនពិភពលោកកាន់តែច្រើន ទទួលបានថ្នាំព្យាបាលជំងឺកូវីដ១៩។

នៅដើមខែវិច្ឆិកានេះ Pfizer និយាយថា ការសាកល្បងព្យាបាលបានបង្ហាញថាថ្នាំគ្រាប់របស់ខ្លួនឈ្មោះ Paxlovid អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬស្លាប់បានរហូតដល់ទៅ ៨៩% សម្រាប់អ្នកជំងឺពេញវ័យដែលមានហានិភ័យខ្ពស់។

លោក Charles Gore នាយកអង្គការ Medicines Patent Pool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាបណ្ណនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា ថ្នាំលេបនេះគឺសមស្របជាពិសេសសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយអាចដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត។

ប្រទេសភាគច្រើនដែលរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ឬអាស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដូចជាប្រេស៊ីល ចិន រុស្សី អាហ្សង់ទីន និងថៃ ដែលធ្លាប់ជួបប្រទះការផ្ទុះកូវីដទ្រង់ទ្រាយធំ មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងនេះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រកាសប្រសិទ្ធភាពមិនបានប៉ុន្មានផង ប្រទេសចំនួន ៩០ ចរចារទិញថ្នាំកូវីដ របស់ក្រុមហ៊ុន Pfizer ភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម