Connect with us

សេដ្ឋកិច្ច

ក្រសួងកសិកម្ម៖ ថវិកាជាង ២៤៣លានរៀល​ប្រមូលបានពីបទល្មើសជលផល

បានផុស

នៅ

ក្រសួងកសិកម្មបង្ហាញពីថវិកាដែលប្រមូលបានពីបទល្មើសនេសាទចំនួន ២៤៣៣១២០០០រៀល គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ដល់កម្ពុជាថ្មី នៅថ្ងៃទី ១៧ ខែវិច្ឆិកា អំពីបទល្មើសជលផល ដោយគិតចាប់តាំងពីខែ មករា រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា មានបទល្មើសចំនួនសរុប ២៦៥៥ករណី។ ក្នុងនោះរឹបអូស និងបំផ្លាញចោលឧបករណ៍ល្មើសមានដូចជា របាំងសាច់អួន ស្បៃមុងចំនួន ១១៥០ម៉ែត្រ បូកយោងស្មើនឹង ១ ៤៤៤ ២៤៩ម៉ែត្រ ឧបករណ៍ឆក់ត្រីបូកយោង ១៦៩គ្រឿង អួនអូស អួនហ៊ុមចំនួន ១៧វង់។

ជាមួយគ្នានេះ មន្រ្តីក្រសួងកសិកម្ម ក៏បានលែងត្រីចូលបឹងធម្មជាតិប្រមាណ ២៥គីឡូក្រាម បូកយោងស្មើ ៣៧,០១៧តោនផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម