សុខភាព
ចូលចិត្តឲ្យអ្នកដទៃឱប-ថើបកូន ប្រយ័ត្នឆ្លងមេរោគម៉្យាងនេះតាមទឹកមាត់
ធម្មតា មិនថាគេមិនថាយើង ឲ្យតែឃើញកូនក្មេងគួរឲ្យស្រលាញ់ ពិសេសអាអូនសាច់ម៉ាប់ៗ ដឹងតែចង់ឱប ថើប ចាប់ក្រញេចលេងជាមួយហើយ ព្រោះគួរឲ្យក្នាញ់ពេក។ ផ្ទុយទៅវិញ យើងត្រូវដឹងថា ការថើបអាចបណ្ដាលឲ្យឆ្លងមេរោគមួយប្រភេទតាមទឹកមាត់ ធ្វើឲ្យអណ្ដើកឡើងហើមបាន។

ជំងឺ ម៉ូណូនុយក្លេអូស៊ីស ឬពាក្យបច្ចេកទេសថា Mononucleosis ភាគច្រើនកើតលើកូនក្មេង និងក្មេងៗវ័យជំទង់ ហើយវាកើតច្រើនបំផុតព្រោះជំងឺនេះឆ្លងមេរោគតាមរយៈទឹកមាត់ ការថើប ផ្លូវដង្ហើម ឬការប្រើប្រាស់របស់រួមជាមួយអ្នកផ្ទុកមេរោគនេះដូចជា ញ៉ាំរបស់តែមួយ ប្រើស្លាបព្រា សមជាមួយគ្នាជាដើម។ នេះបើតាមឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ។
មេរោគ Epstein-Barr (EBV) គឺជាមូលហេតុទូទៅបំផុតនៃជំងឺ ម៉ូណូនុយក្លេអូស៊ីស ក៏ប៉ុន្តែ ក៏មានមេរោគផ្សេងទៀតក៏អាចបង្កឲ្យមានជំងឺនេះដូចគ្នា។ រោគសញ្ញានៃជំងឺនេះ ជាធម្មតាលេចឡើងចាប់ពី ៤-៦សប្ដាហ៍ ក្រោយឆ្លងមេរោគ EBV ហើយរោគសញ្ញាទាំងនោះមានដូចជា៖
- អស់កម្លាំង ល្ហិតល្ហៃ
- ក្ដៅខ្លួន
- ឈឺក
- ឈឺក្បាល និងរាងកាយ
- ហើមកូនកណ្ដុរនៅក ឬក្លៀក
- រីកថ្លើម ឬអណ្ដើក
- ឡើងកន្ទួល

វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ផលវិបាកនៃជំងឺ ម៉ូណូនុយក្លេអូស៊ីស គឺអាចបែកអណ្ដើក រលាកថ្លើម កើតខាន់លឿង។ល។ ដោយសារតែវាអាចបែកអណ្ដើក ដូចនេះហាមការរត់ និងធ្វើការធ្ងន់ពេលមានជំងឺ និងក្រោយជាយ៉ាងហោចណាស់ ២សប្ដាហ៍៕
ចុចអាន៖
ចុចអាន៖
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


