សន្តិសុខសង្គម
សមត្ថកិច្ចប្រកាសរកម្ចាស់ម៉ូតូ PCX មួយគ្រឿង ទុកចោលក្នុងផ្ទះល្វែង
សមត្ថកិច្ចខណ្ឌដង្កោ បានប្រកាសស្វែងរកម្ចាស់ម៉ូតូ PCX មួយគ្រឿង ដែលបានទុកចោលក្នុងផ្ទះល្វែងមួយ មិនទាន់សាងសង់រួច ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធាភ្នំពេញ។

បើតាមមន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤ និង០០នាទីទៀបភ្លឺ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះល្បាតពួនស្ទាក់តាមភូមិសាស្រ្តស្មុគស្មាញក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចផ្ទះល្វែងទុកចោល សង់មិនទាន់រួច ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធាភ្នំពេញ ក៏បានប្រទះឃើញម៉ូតូ០១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HH-5742 ទុកចោលក្នុងផ្ទះល្វែងនោះ ហើយកម្លាំងក៏បានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រៃស រងចាំម្ចាស់មកទទួលយកទៅវិញ ។

មន្ត្រីនគរបាលខណ្ឌបានបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានបាត់ម៉ូតូ ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HH-5742 ខាងលើសូមទាក់ទងមកលេខទូរស័ព្ទ 012 72 73 58 / 016 852968 / 012 251 880 ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី