សន្តិសុខសង្គម
ឃាត់ខ្លួនយុវជន៣នាក់ បន្ទាប់ពីរងការចោទប្រកាន់រំលោភក្នុងផ្ទះសំណាក់
យុវជនចំនួន៣នាក់ ត្រូវបានឪពុកក្មេងស្រីរងគ្រោះដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពីថ្ងៃទី១៩ ឆ្នាំវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចផ្ទះសំណាក់យីហោឌូឌូ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមយុវជនទាំងនេះត្រូវឃាត់ខ្លួនកាលពីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី បន្ទាប់ពីទទួលពាក្យបណ្តឹងពីឪពុករបស់ជនរងគ្រោះ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ប្តឹងពីករណីរំលោភសេពសន្ថវៈលើកូនស្រីខ្លួន។

ជនសង្ស័យទី១-ឈ្មោះ ពៅ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល។ ទី២-ឈ្មោះ រុណ ឆាយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាដាក ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល។ និងទី៣-ឈ្មោះ សាន់ ហាន់ណាហ្វី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តិសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


