ព័ត៌មានអន្ដរជាតិ
ថ្មីទៀតហើយ កូរ៉េខាងជើង ដើរបង្ក្រាបអ្នកពាក់អាវស្បែកដូចលោក គីម ជុងអ៊ុន
វិទ្យុ RFA បានរាយការណ៍ថា អាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមបង្រ្កាបអ្នកដែលពាក់អាវស្បែក ដែលចង់ធ្វើត្រាប់ដូចមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អាវរងារធ្វើពីស្បែកទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ ២០១៩ បន្ទាប់ពីលោក គីម បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ជាមួយនឹងការពាក់អាវបែបនេះ ។
អ្នកស្រុកដែលសុំមិនបញ្ចេញឈ្មោះម្នាក់នៃទីក្រុង Pyongsong របស់កូរ៉េខាងជើងក៏បានពន្យល់ថា អាវធំស្បែកបានពេញនិយមបន្ថែមទៀតក្នុងចំណោមប្រជាជន បន្ទាប់ពីលោក គីម និងមន្ត្រីជាន់ខ្ពស់ទាំងអស់ពាក់ចូលរួមក្នុងក្បួនដង្ហែយោធានៅឯសមាជបក្សលើកទី ៨ នៅក្នុងខែមករា ។

ប្រភពបានកត់សម្គាល់ថា ខណៈដែលប្អូនស្រីរបស់ប្រមុខរដ្ឋកូរ៉េខាងជើងលោកស្រី គីម យូជុង និងស្ត្រីមានអំណាចមួយចំនួនទៀតស្ថិតក្នុងចំណោមអ្នកដែលឃើញពាក់អាវបែបនេះ សម្លៀកបំពាក់អាវធំស្បែកបានក្លាយជានិមិត្តសញ្ញាសម្រាប់ស្ត្រីដែលមានអំណាចផងដែរ ។
ប្រភពបាននិយាយថា “នៅពេលដែលអាវស្បែកចាប់ផ្តើមត្រូវបានទទួលស្គាល់ថាជានិមិត្តសញ្ញានៃអំណាច ឈ្មួញសំលៀកបំពាក់ឯកជនបានស្នើសុំឲ្យមន្ត្រីក្រុមហ៊ុនពាណិជ្ជកម្មនាំចូលស្បែកសំយោគចាប់តាំងពីខែកញ្ញាឆ្នាំនេះ ។ ពួកគេបានចម្លងការរចនានៃអាវស្បែក ហើយពាក់ដោយសេចក្តីថ្លៃថ្នូរខ្ពស់បំផុត ហើយឥឡូវនេះអាវទាំងនេះត្រូវបានលក់នៅលើទីផ្សារ” ។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ប៉ូលីសនៅទីក្រុង Pyongsong បានចាប់ផ្តើមរឹបអូសអាវពីអ្នកលក់ និងពីមនុស្សដែលពាក់វានៅទីសាធារណៈ ។
ប្រភពបានបន្ថែមថា “យុវជនបានធ្វើការតវ៉ាដោយនិយាយថា ពួកគេទិញអាវនោះដោយលុយខ្លួនឯង ហើយគ្មានហេតុផលដើម្បីបោះវាចោលទេ ។ ប៉ុន្តែប៉ូលិសបានណែនាំសាធារណជនកុំឲ្យពាក់អាវស្បែកនេះ ព្រោះវាជាផ្នែកមួយនៃសេចក្តីណែនាំរបស់គណបក្សក្នុងការសម្រេចថា អ្នកណាអាចពាក់បាន” ។

ប្រភពមួយផ្សេងទៀតក៏បានបង្ហាញផងដែរថា ខណៈពេលដែលអាវស្បែកបានក្លាយជាការពេញនិយមនៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែលខ្សែភាពយន្តកូរ៉េខាងត្បូងចាប់ផ្តើមផ្សព្វផ្សាយនៅតាមបណ្តាខេត្តនានា ដោយធ្វើឲ្យអាវធំស្បែកកាន់តែមានប្រជាប្រិយភាពជាងអាវធំធម្មតា បន្ទាប់ពីការបង្ហាញខ្លួនតាមទូរទស្សន៍របស់លោក គីម ជុងអ៊ុន ។
ប្រភពទីពីរបាននិយាយថា “នៅពេលដែលអាវស្បែកទាំងនេះក្លាយជាការពេញនិយម អាជ្ញាធរអនុវត្តច្បាប់បានតាមពីក្រោយក្រុមហ៊ុនដែលផលិតអាវធំដែលមើលទៅដូចថ្លៃថ្នូរពេក ។ អាជ្ញាធរក៏ដើរតាមមនុស្សដែលពាក់វានៅទីសាធារណៈ ខណៈអ្នកស្រុកបានតវ៉ាប្រឆាំងនឹងការបង្រ្កាបនេះ ដោយសួរថាតើមានអ្វីមិនស្អាតដែលជ្រើសពាក់អាវស្បែកនេះ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game”
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


