សន្តិសុខសង្គម
ភូមិសាស្ត្រតំបន់អភិរក្សឡូតិ៍លេខ ២ នៅតែមានបទល្មើសនេសាទ
បើទោះបីកន្លងទៅមានការបង្ក្រាបជាបន្តបន្ទាប់ពីសមត្ថកិច្ចចម្រុះក្នុងដែនទឹកត្រង់ចំណុចឡូតិ៍លេខ ២ ដែលជាតំបន់អភិរក្សពូជមច្ឆាជាតិរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ក៏ដូចជាក្នុងតំបន់ផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក៏ឈ្មួញទុច្ចរិតនៅតែបន្តបទល្មើសយ៉ាងព្រោងព្រាតដដែល ហាក់មិនមានការថយចុះនៃបទល្មើសនេះទាល់តែសោះ។

ករណីនេះត្រូវបានបង្ក្រាបម្តងទៀតកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ឯកឡុង យោធាវីរ:អធិការនគរបាលស្រុកឯកភ្នំដោយធ្វើឡើងស្របតាមបទបញ្ជាលោកស្នងការខេត្ត។
លោកប្រាប់ថា ការចុះបង្ក្រាបនេះត្រូវបានរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំដែលមានលោកម៉ិល.សុផលជាអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចអតីតឡូតិ៍លេខ ២ ស្ថិតក្នុងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកអធិការបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ធផលនៃការបង្ក្រាបរឹបអូសបានដូចជាសាច់មងប្រវែង៣,០០០ម៉ែត្រ,បង្គោលចំនួន៣៥០ដើម,ឡុកចាប់ត្រីចំនួន០៧ឡុក,ប្រលែងត្រីចម្រុះចំនួន១០គគីឡូក្រាម។
ចំពោះសម្ភារល្មេីសច្បាប់ខាងលើសម្ថកិច្ចបានដុតបំផ្លាញចោលនៅហ្នឹងកន្លែងរីឯអ្នកប្រព្រឹ្តសកម្មភាពល្មេីសនេះសមត្ថកិច្ចអាចកំណត់មុខសញ្ញាបាននិងចាត់វិធានការបន្តតាមនីតិវិធី៕



អត្ថបទៈ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន