ចរាចរណ៍
ឈប់រថយន្តចាំសាច់ញាតិ ត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយខូចខាតទាំងសងខាង
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បើកបុកគ្នាពីក្រោយទាំងកំរោល បណ្តាលអោយរងការខូចខាតទាំងសងខាង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុខទល់មុខឃ្លីនិច អង់ដ្រូគ្រីន ស្ថិតតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-9799 ។ ចំណែករថយន្តរងគ្រោះ ម៉ាក ហ្វតធុនន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2030 ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុដំបូងឡើយ ភាគីខាងរថយន្តរងគ្រោះ បានចតរថយន្តនៅតាមបណ្តោយផ្លូវលេខ៦០៨ ទល់មុខឃ្លីននិចឯកជនខាងលើ ដើម្បីរង់ចាំសាច់ញាតិ ដែលចូលទៅពិនិត្យជំងឺ ។ លុះដល់វេលាកើតហេតុ ស្រាប់តែរថយន្តបង្កហេតុ បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនគួរសម ក៏រេចង្កូតជ្រុលបុកពីក្រោយគូទរថយន្តរងគ្រោះពេញទំហឹង បណ្តាលអោយរថយន្តខ្ទាតទៅមុខប្រមាណ១០ម៉ែត្រ គាបជាប់គ្នាតែម្តង ដោយរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខថ្ពាល់ខាងស្តាំ ចំណែករថយន្តរងគ្រោះ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះអន្តរាគមន៍ ធ្វើការសម្របសម្រួល ភាគីទាំងសងខាង ប៉ុន្តែដោយសារមិនត្រូវរូវគ្នា សមត្ថកិច្ចមូលដ្ឋាន ក៏សម្រេចប្រគល់ជូនជំនាញដើម្បីចុះធ្វើការវាស់វែងអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ មិនមានបណ្តាលអោយរងរបួសដល់មនុស្សណាម្នាក់ឡើយ ហើយក៏មិនមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែរ គឺខូចខាតតែរបស់ឯកជនប៉ុណ្ណោះ ៕
អត្ថបទ៖ លីហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


