ព័ត៌មានជាតិ
អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគទឹកប្រាក់ ២ លានដុល្លារបន្ថែមទៀតដល់ឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនលឿនបំផុតរបស់កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាលឡាវ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

កាលពីដើមខែកញ្ញាកន្លងមកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិក ម្តងរួចមកហើយ។ អំណោយទាំងពីរលើក ត្រូវបានធ្វើឡើងដោយឆ្លើយតបទៅតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាកូវីដ-១៩ រវាងប្រទេសជិតខាងទាំងពីរ។ ការបរិច្ចាគនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញដោយលោក ហ្គុយ ឆាយ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាតំណាងជំនួសមុខអោយអ្នកឧកញ៉ា ចេន ហ្ស៊ី។ អំណោយទាំងពីរលើកមានទឹកប្រាក់សរុបចំនួន ៣ លានដុល្លារអាមេរិក មានគោលបំណងជួយប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

សូមបញ្ចាក់ថា៖ ប្រទេសកម្ពុជាជាប្រទេស ដែលមានអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មនៅក្នុងតំបន់មេគង្គ ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃធុរកិច្ចកម្ពុជាក្នុងការជួយដល់ប្រទេសជិតខាងក្ នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកលនេះ។ ក្នុងនាមជាសហគ្រាសឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏មានគោលបំណងចូលរួមចំណែកក្នុងតួនាទីនៃភាពជាអ្នកដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជាអំពីកិច្ចការក្នុងតំបន់ ខណៈដែលនេះជាពេលវេលាដ៏លំបាកមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល។
ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនពហុវិស័យឈានមុខគេ ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប; ធនាគារព្រីនស៍; ក្រុមហ៊ុនព្រីនស៍អចលនទ្រព្យហ័នយូ; ក្រុមហ៊ុន Belt Road Capital Management ; ក្រុមហ៊ុន Awesome Global និងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានឈានមុខគេសម្រាប់សកម្មភាពទំនួលខុសត្រូវសង្គម(CSR) នៅឆ្នាំនេះ។ ជាមួយកិច្ចការទំនួលខុសត្រូវសង្គមនេះហើយ ទើបក្រុមហ៊ុនចាប់ផ្តើមកម្មវិធីអាហារូបករណ៍ធំជាងគេបំផុតនៅប្រទេសកម្ពុជាគឺ «អាហារូបករណ៍ ចេន ហ្ស៊ី» ។ លើសពីនោះទៅទៀត ក្រុមហ៊ុនព្រីសន៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់អន្តរជាតិចំនួនប្រាំបី និងនៅតែរក្សាបាននូវប្រតិបត្តិការអាជីវកម្ម បើទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ។
គួរបញ្ជាក់ថាព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។
អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប មានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។ ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។
ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និងលំនៅឋានទីក្រុងរាម នាពេលខាងមុខដែលនឹងក្លាយជាគម្រោង អចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុងគោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន