សន្តិសុខសង្គម
ខឹងសួរនាំរឿងបាត់មេមាន់ យុវជនម្នាក់ស្ទុះវាយជនរងគ្រោះសន្លប់ស្ដូក
យុវជនម្នាក់ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ធ្វើការឃាត់ខ្លួន ក្រោយបង្កហិង្សាបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង២៧នាទី នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសមានឈ្មោះ ផាន ពិសាល ហៅ តុល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ ឆាន ឈឿត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅចំណុចកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងបន្ទាប់ពីជនរងគ្រោះបានបាត់មេមាន់ចំនួន១ក្បាល ហើយប្រពន្ធជនរងគ្រោះឈ្មោះ សុះ សាន អាយុ៤៤ឆ្នាំ បានទៅសួរនាំជនបង្ក អំពីបញ្ហាខ្លួនបាត់មាន់មេ។ ខណៈនោះជនសង្ស័យក៏កើតជាកំហឹងហើយជេរប្រមាថ និងវាយបណ្តាលឲ្យរងរបួសដួលសន្លប់តែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកឯកភ្នំ បានចុះឃាត់ខ្លួនជនដៃដល់យកមកសួរនាំនៅអធិការនគរបាលស្រុក និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


