សន្តិសុខសង្គម
ជនជាតិថៃ ១៤៣ នាក់ឆ្លងដែនមកធ្វើការខុសច្បាប់ បញ្ជូនទៅស្រុកកំណើតវិញ
សមត្ថកិច្ចកម្ពុជា បានចាប់បញ្ជូនជនជាតិថៃដែលមកប្រកបមុខរបររកស៊ីខុសច្បាប់ទៅ ប្រទេសកំណើតវិញតាមច្រកប៉ោយប៉ែត ក្រោយពីរកឃើញមានពាក់ពន្ធ័ការលួចឆ្លងដែនមកធ្វើការដោយខុសច្បាប់នៅប្រទេសកម្ពុជា។
ក្រុមប៉ូលិសអន្តោប្រវេសន៍កម្ពុជាបានឲ្យដឹងថា ជនជាតិថៃចំនួន ១៤៣នាក់ មាន ស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួនបាននៅ ទីតាំងខុសគ្នា ហើយបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ នៅ រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញបានលួចឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។
ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ជនអន្តោប្រវេសន៍ថៃទាំង ១៤៣នាក់នេះ បានចាញ់បោកមេខ្យល់ហើយលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ពេលនេះត្រូវបានបញ្ជូនទៅ វិញដោយមិនទុកយូរឡើយ៕


អទ្ថបទ៖ ពៅ រី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


