សន្តិសុខសង្គម
តុលាការបើកការស៊ើបសួរគ្រឿងញៀនស្ត្រីថៃម្នាក់ ដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូ ឆ្លងកាត់៣ប្រទេសចូលមកកម្ពុជា
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឱ្យមន្ត្រីពន្ធនាគារព្រៃសម២ នាំខ្លួនស្ត្រីជនត្រូវចោទជនជាតិថៃ ម្នាក់យកមកតុលាការដើម្បី បើកកញ្ចប់គ្រឿងញៀនជិត២គីឡូ ដោយឆ្លងកាត់៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេស.អេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជាក៏ត្រូវសមត្តកិច្ចនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញចាប់ខ្លួន។
ជនត្រូវចោទឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ជាប់ចោទពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជានោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២ គីឡូក្រាម នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ កាលពីវេលាម៉ោង១ នឹង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ។ ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន សារធាតុញៀនប្រភេទកូកាអ៊ីន (COCAINE)ទម្ងន់សុទ្ធ១គីឡូ និង៩៨៩.១ក្រាម ដែលជានសង្ស័យបង្កប់លាក់នៅបាតវ៉ាលី៕
ដោយ ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


