KPT+
អ្នកស្រាវជ្រាវថា ស្ត្រីរៀបការជាមួយបុរសក្មេងជាងខ្លាំងពេក ប្រឈមអត្រាមរណភាពខ្ពស់
អាថ៌កំបាំងនៃជីវិតយូរអង្វែងរបស់ស្ត្រីគឺរៀបការជាមួយមនុស្សប្រុសដែលមានអាយុស្របាលគ្នា។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវអាល្លឺម៉ង់បានលើកឡើង។

ជាទូទៅជីវិតអាពាហ៍ពិពាហ៍ រមែងធ្វើឱ្យមនុស្សរស់បានកាន់តែយូរ ប៉ុន្តែគម្លាតវ័យខ្លាំងពេករវាងប្តីប្រពន្ធអាចជះឥទ្ធិពលអាក្រក់ដល់អាយុរបស់បុរសនិងស្ត្រីដូចគ្នាដែរ។
ការសិក្សាថ្មីដែលចុះផ្សាយដោយ The Guardian បានរកឃើញថា អាពាហ៍ពិពាហ៍ជាមួយបុរសវ័យចំណាស់ធ្វើឱ្យស្ត្រីអាយុខ្លី ប៉ុន្តែបើរៀបការប្តីក្មេង នោះកាន់តែកាត់បន្ថយអាយុទ្វេឡើង។
ការរកឃើញនេះបានដកស្រង់ចេញពីកំណត់ត្រាវេជ្ជសាស្រ្តស្តីពីជីវិតប្តីប្រពន្ធរបស់ដាណឺម៉ាកចំនួន ២ លាននាក់ ដែលក្នុងនោះសរសេរថា ស្ត្រីគ្រប់រូបគួរតែរៀបការជាមួយបុរសដែលមានអាយុស្របាលនឹងនាង នោះទើបជាការប្រសើរ។

កំណត់ត្រាសុខភាពដដែលបន្ថែមថា ពីកាលអតីតបុរសរស់នៅបានយូរ ប្រសិនបើពួកគេមានប្រពន្ធក្មេងជាង ដូច្នេះក្រុមអ្នកស្រាវជ្រាវបានឆ្លុះបញ្ចាំងរឿងនេះជាមួយស្ត្រី ប៉ុន្តែលទ្ធផលផ្ទុយស្រឡះ ដោយសារស្ត្រីនឹងឆាប់ស្លាប់ ប្រសិនបើនាងបានគ្នាជាមួយប្ដីអាយុតិចជាង។
ចំណែកការសិក្សាមួយរបស់វេជ្ជបណ្ឌិត Sven Drefahl នៅវិទ្យាស្ថានស្រាវជ្រាវ Max Planck Institute for Demographic Research ទីក្រុង Rosktock ក្នុងប្រទេសអាល្លឺម៉ង់បង្ហាញថា គម្លាតអាយុរវាងស្ត្រីនិងស្វាមីកាន់តែរួញខ្លី មិនថានាងរៀបការជាមួយបុរសចាស់ឬក្មេងជាងក៏ដោយ។
មួយវិញទៀត របាយការណ៍របស់វេជ្ជបណ្ឌិត Drefahl នៅក្នុងទិនានុប្បវត្តិ Demography សរសេរថា បុរសដែលអាយុលើសប្រពន្ធពី ៧ ទៅ ៩ ឆ្នាំ មានអត្រាមរណភាពទាបជាងបុរសទូទៅ ១១% ។ ទោះយ៉ាងណាស្ត្រីដែលអាយុលើសប្តីពី ៧ ទៅ ៩ ឆ្នាំ មានអត្រាមរណភាពខ្ពស់ជាង ២០% បើធៀបនឹងស្ត្រីអាយុដូចនាង។
ក្រុមអ្នកស្រាវជ្រាវធ្លាប់គិតថា ដៃគូជីវិតនឹងមានសុខភាពល្អក៏ដូចជារស់នៅយូរៗមកពីពួកគេរើសគូស្វាមីភរិយាដែលក្មេងជាងខ្លួន។ ប៉ុន្តែក្រោយពីការស្រាវជ្រាវ ប្តីឬប្រពន្ធវ័យក្មេងជាងខ្លួនខ្លាំងពេក បែរជាមានឥទ្ធិពលលើផ្លូវចិត្តបណ្ដាលឲ្យដៃគូកាន់តែចាស់ទៅវិញ។

ទោះយ៉ាងណា វេជ្ជបណ្ឌិត Drefahl មានប្រសាសន៍ថា មូលហេតុដែលស្ត្រីរៀបការនឹងបុរសអាយុក្រោមខ្លួននាំឲ្យអាយុខ្លី ឬចាស់លឿន មិនមែនជាដើមចមសុទ្ធសាធនោះទេ វាអាចមកពីបញ្ហាផ្សេងទៀតរួមមាន មិនសូវទទួលបានការថែទាំ ផ្ដាច់ទំនាក់ទំនងជាមួយមិត្តជិតស្និទ្ធ ព្រមទាំងជួបភាពតានតឹងច្រើន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ថើបគ្នា ធ្វើឱ្យទំនាក់ទំនងកាន់តែស្អិតរមួត ថែមទាំងជួយសុខភាពយើងច្រើនណាស់
ចុចអាន៖ ហេតុអ្វីបានជាស្នេហាដំបូងច្រើនតែមិនអាចឈានដល់ជីវិតអាពាហ៍ពិពាហ៍?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


