Connect with us

ព័ត៌មានអន្ដរជាតិ

បុរសថៃវ័យ៦៩ឆ្នាំ រៀបការជាមួយប្រពន្ធទី១៤​ ដោយសង្ឃឹមថា នឹងក្លាយជាស្នេហាចុងក្រោយ

បានផុស

នៅ

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បុរសជនជាតិថៃ ​អាយុ​៦៩​ឆ្នាំ​ម្នាក់​ និង​ប្រពន្ធ​ទី​១៤​ បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​សង្កាត់​ ​Khlong Rua ខេត្ត​ Krabi​ ខណៈដែលគាត់បាននិយាយយ៉ាងជឿ​ជាក់​ថា​ នេះ​ជា​ស្នេហា​ចុង​ក្រោយ​របស់​គាត់និងភរិយាហើយ។

យោងទៅតាមការចុះផ្សាយពីសារព័តមានថៃThaiger បានរាយការណ៍ថា ខេត្ត Krabi បានរៀបចំសកម្មភាពចុះឈ្មោះអាពាហ៍ពិពាហ៍ដើម្បីស្វាគមន៍ថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំ ២០២៤ ដោយអ្នកស្រុក Muang Krabi ។ ការរៀបចំ​សកម្មភាព​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍នេះបានធ្វើឡើង​នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បី ដូច្នេះ​គូស្នេហ៍​ដែល​ចង់​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍ អាច​ចូល​រួម​សកម្មភាព​នេះ ដោយមាន​លោក Somchai លោក Hanpakdee Patima អភិបាលខេត្ត Krabi បានអញ្ជើញជាអធិបតីក្នុងពិធីនេះយ៉ាងឧឡារិកថែមទៀត។

តាមរយៈរូបភាពលើបណ្ដាញអ៉ិនធើណេត​ បានបង្ហាញពីបរិយាកាសពេលព្រឹកពោរពេញដោយក្តីស្រលាញ់របស់គូស្វាមីភរិយាថ្មីថ្មោងចំនួន ១១គូ ក្នុងនោះ ៨គូជាជនជាតិថៃ និង៣ គូរវាងជនជាតិថៃ និងបរទេស។ សកម្មភាពបានចាប់ផ្តើមដោយក្បួនដង្ហែរ Khan Mak រាំស្គរវែង និងមានអ្នករាំចំនួន ១០០ នាក់ចូលរួមនៅក្នុងក្បួនដង្ហែអមជាមួយសកម្មភាពឆ្លងកាត់ទ្វារប្រាក់ និងទ្វារមាសរបស់កូនកំលោះ។

ទោះយ៉ាងណាក៏ដោយ ​អ្វី​ដែល​ធ្វើ​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​នោះ​គឺ​គូ​ស្នេហ៍​របស់បុរសវ័យ ​៦៩​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ថាប់ព្រិច ស្រុក​មឿង​ក្រប៊ី បានដឹកដៃ​ភរិយាអាយុ​៥៦​ឆ្នាំមក​អង្គុយ​តុ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍និងបាននិយាយថា នេះជាអាពាហ៍ពិពាហ៍លើកទី១៤ របស់គាត់ជាមួយប្រពន្ធថ្មី មូលហេតុដែលគាត់ជ្រើសរើសចុះឈ្មោះអាពាហ៍ពិពាហ៍នៅថ្ងៃនេះ ដោយសារតែថ្ងៃទី ១៤ កុម្ភៈ ជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ ហើយខួបកំណើតគាត់ត្រូវនឹងថ្ងៃ១៤កុម្ភៈផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតដែរ បុរសថៃរូបនេះបានផ្ដល់បទសម្ភាសន៍ដោយសង្កត់ធ្ងន់ថា ស្នេហានេះនឹងក្លាយជាចុងក្រោយរបស់គាត់។ ក្នុង​នោះ​លោក​ធ្លាប់​មាន​ប្រពន្ធ​ពីមុន​មកសរុប​បច្ចុប្បន្ន​មាន​១៤​នាក់​។​ ដូច្នេះ​ហើយ​ទើបរូបគាត់​មាន​ទំនុក​ចិត្ត​ថា នេះគឺជាភរិយាដែលគាត់ស្រលាញ់បំផុត ហើយបានរស់នៅជាមួយ​គ្នា​មកជាង១០​ឆ្នាំមកហើយ​ មុនពេលនាំមកចុះសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃ១៤កុម្ភៈ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kimberly លុបចោលការងារទាំងអស់ ក្រោយឆ្លងផ្ដាសាយប្រភេទA កំពុងរាលដាលខ្លាំងនៅថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម