ជីវិតកម្សាន្ដ
កូនស្រីស្ដេចរ៉េប Eminem ភ្ជាប់ពាក្យជាមួយនាយកប្រតិបត្តិនៅក្រុមហ៊ុន Michigan Scout
ទីបំផុតកញ្ញា Hailie Jade Mathers ភ្ជាប់ពាក្យជាមួយគូស្នេហ៍ ៧ ឆ្នាំគឺលោក Evan McClintock ពួកគេជួបគ្នាដំបូងនៅមហាវិទ្យាល័យរដ្ឋមីឈីហ្គេនក្នុងឆ្នាំ ២០១៦ និងស្រលាញ់គ្នារហូតមកដល់សព្វថ្ងៃ ។

កូនស្រីស្ដេចរ៉េប Eminem បានបង្ហោះរូបគូស្នេហ៍សុំរៀបការបីសន្លឹកចូលទៅក្នុងគណនី Instagram របស់នាងដែលមានអ្នកតាមដាន ៣ លាននាក់ ហើយរូបទាំងនោះបង្ហាញពី Evan លុតជង្គង់សុំនាងរៀបការ បើកស្រាសាំប៉ាញអបអរសាទរ និងរូបចិញ្ចៀនពេជ្យមួយវង់នៅលើដៃ ។

ចំណែកឯអ្នកគាំទ្រវិញនាំគ្នាជូនពរនិងភ្ញាក់ផ្អើលជាខ្លាំង អ្នកខ្លះសរសេរថា “ស្រមៃថាត្រូវសុំ Eminem រៀបការជាមួយកូនស្រីរបស់គាត់” ម្នាក់ទៀតសរសេរថា “ខ្ញុំឆ្ងល់ណាស់ តើគាត់ភ័យឬអត់?”

មិនយូរមិនឆាប់អ្នកទាំងពីរនឹងក្លាយជាគូស្វាមីភរិយាដ៏ល្អឥតខ្ចោះព្រោះចាប់តាំងពីស្រលាញ់គ្នាមកសាធារណជនធ្លាប់ឃើញតែភាពផ្អែមល្ហែមជានិច្ច មិនដែរមានរឿងអាស្រូវឬធ្វើឲ្យ Hailie ពិបាកចិត្តឡើយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ គូស្នេហ៍ល្បីឈ្មោះលំដាប់ពិភពលោក ៧ គូនេះ ការពិតជាបងប្អូននឹងគ្នាសោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


