Connect with us

ព័ត៌មានជាតិ

មន្រ្តីជលផលកំពង់ចាមថា ទិន្នផលត្រីឆ្នាំនេះ​ធ្លាក់ចុះបើធៀបនឹងឆ្នាំមុន

បានផុស

នៅ

កំពង់ចាម៖  មន្រ្តីជំនាញខេត្តកំពង់ចាម លើកឡើងថា ទិន្នផលត្រីឆ្នាំនេះ  ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម  មានការធ្លាក់ចុះច្រើន  មូលហេតុដោយសារកម្ពស់ទឹកទាប មិនហូរចូលតំបន់ទំនាបបឹងបួរព្រែកឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  អ៊ុក ណារិន  នាយខណ្ឌជលផលកំពង់ចាម  បានប្រាប់កម្ពុជាថ្មីថា  ទឹកទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ  ឡើងយឺត និងមិនអាចហូរចូលតំបន់ទំនាបព្រែកបឹងបួរ  ឬទីសុវត្ថិភាពជាជំរកត្រីពងពូជឡើយ  ដែលធ្វើឲ្យត្រីមិនអាចបង្កកំណើតបាន ។ លោកនាយខណ្ឌជលផល កំពង់ចាម បានស្នើឲ្យប្រជាពលរដ្ឋ ដែលជាប្រជានេសាទ  ត្រូវចូលរួមថែរក្សា  និងការប្រើប្រាស់ឧបករណ៍ នេសាទឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់  និងជាលក្ខណៈគ្រួសារ  កុំប្រើឧបករណ៍ឆក់ដែលអាចធ្វើឲ្យបាត់បង់អេកូឡូស៊ី នៅក្នុងទឹក។

បើតាមមន្រ្ដីរូបនេះ តំបន់ដែលប្រជានេសាទតែងតែនេសាទនោះ មានបួនទីតាំងក្នុងទន្លេមេគង្គខេត្តកំពង់ចាម  រួមមាន៖ ក្រោមស្ពានគីហ្សូនណា  ,មុខឃុំមហាខ្ញូង  ស្រុកកោះសូទិន  , ពាមជីកង  ស្រុកកងមាស  និងមួយទីតាំងទៀត  នៅឃុំមាន់ដប  ស្រុកស្រីសន្ធរ  ។ ខណៈឆ្នាំនេះ ទិន្នផលត្រីប្រហុកមានការធ្លាក់ចុះក៏ពិតមែន  ប៉ុន្តែក្នុងភូមិសាស្ត្រខេត្តកំពង់ចាម  មានចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងបង្កើតជាវារីសិប្បកម្មច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារ៕អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម