Connect with us

សន្តិសុខសង្គម

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang: ខ្ញុំ​ជា​អ្នកដឹកនាំ​ប្លន់​ដោយផ្ទាល់​! (Videos)

បានផុស

នៅ

វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី ត្រូវបាន​ក្រុមចោរ មួយក្រុម​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ស​ម​ត្ថ​កិច្ច កាន់​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន បន្លំ​ចូលចាប់​ខ្លួន អ្នកលក់​ឡេ​អន​ឡាន​ល្បីឈ្មោះ អ៊ា​ន សៀវ​ម៉ី ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែម្តង​។ ក្រោយ​ពួកចោរ​បាន​ចាកចេញ​ប្រមាណ​៧​នាទី ប្អូនប្រុស​របស់ អ៊ា​ន សៀវ​ម៉ី បាន​ហៅ​ទូរស័ព្ទ​មកកាន់​លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអន្តរាគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រកឃើញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី ដែល​ជនល្មើស​ទម្លាប់​ចោល គឺជា​ដីកា​ក្លែងក្លាយ ហើយ​ឯកសណ្ឋាន​សមត្ថកិច្ច ដែល​ពួកចោរ​ពាក់​ធ្វើ​សកម្មភាព ក៏​សន្និដ្ឋាន​ថា ​ជា​ការ​ក្លែងបន្លំ​។ បន្ទាប់មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ ភិនភាគ​ពួកចោរ និង​រថយន្ត​ធ្វើ​សកម្មភាព រកឃើញ​តម្រុយ​ថា​ករណីនេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​កូនចៅ​ផ្ទាល់​របស់ មេបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​សម្ងំ​ឃ្លាំមើល​មុខសញ្ញា​អស់​ពេល​មួយ​យប់​មួយថ្ងៃ​។

ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បានទទួល​ការអនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ច្រឹង​ខ្មៅ ដោយ​ចាត់​ឲ្យ​លោក​ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមក​សម្របសម្រួល កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​សំដៅ ទៅកាន់​ផ្ទះ​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ដោយ​ជំ​ហ៊ាន​ដំបូង ឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់ ដែល​បាន​បើកឡាន​ចេញពីផ្ទះ​ដើម្បី​សួរនាំ និង​បន្ត​សម្រុកចូល​ក្នុងផ្ទះ​ដែលជា​សម្បុក​ចោរ ឃាត់ខ្លួន​មនុស្ស ចំនួន​១០​នាក់​បន្ថែមទៀត សរុប​១២​នាក់ (​ប្រុស​០៩​នាក់ ស្រី​០៣​នាក់​) ដោយ​ក្នុងនោះ ក៏មាន​ទាំង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផងដែរ​។

ក្រោម​វិធាន​ការជំនាញ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាព​ថា ​ប្រតិបត្តិការ​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី គឺ​រូបគេ​ជា​អ្នកដឹកនាំ​ដោយផ្ទាល់ ដែល​ក្នុងនោះ រូបគេ រួម​ជា​មួយ​កូនចៅ​៤​នាក់​ផ្សេងទៀត ប្រដាប់​ដោយ​អាវុធ​ចំនួន ៥​ដើម (AK ០១​ដើម និង​កាំភ្លើងខ្លី​០៤​ដើម​) បាន​ចូល​ទៅ​បន្លំ​ជា​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា ហើយក៏​ឆ្លៀតឱកាស ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ​។ វីល្លៀម គ័ង បាន​បន្ថែម​ថា ពេល​ចូល​ក្នុងផ្ទះ​រូប​ខ្លួន​បាន​កាន់​កាំភ្លើងខ្លី​០១​ដើម ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ ០១​គ្រឿង និង​ស្ពាយ​សាក់​កាដូ ០១ តែ​ដោយសារ​រូប​ខ្លួន មី​ញូ​ប​ភ្នែក ហើយ​មិនបាន​ពាក់​វ៉ែនតា ខ្លួន​ក៏​ត្រឡប់​ចូល​ទៅ​អង្គុយ​ចាំ​ក្នុង​រថយន្ត​វិញ​។ ក្រោយពេល​កូនចៅ​ខ្លួន យកបាន​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត​ហើយ ទើប​នាំគ្នា​ចូល​ឡាន​គេចខ្លួន​តែម្តង ប៉ុន្តែ​យ៉ាងណា ក៏​នៅតែ​មិនអាច​រត់​រួច​ពី​សំណាញ់​ច្បាប់​ដដែល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម