Connect with us

ចរាចរណ៍

បុកម៉ូតូអូសជាប់ក្រោមរថយន្ដបង្កជាអណ្ដាតភ្លើងឆេះខ្ទេចទាំងស្រុងនិងស្លាប់មនុស្សម្នាក់​

បានផុស

នៅ

មនុស្សម្នាក់បាន​ស្លាប់​នៅនឹងកន្លែងកើតហេតុ ខណ​:​ដែលមាន​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿងបុក​ម៉ូតូ​អូស​តាម​ផ្លូវជាតិ រហូត​បង្ក​ជា​ផ្កាភ្លើង ឆេះ​ទាំង​រថយន្ត និង​ម៉ូតូ​គ្មាន​សល់​។​

ហេតុការណ៍​ដែល​បង្កអោយមាន​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើងនៅ​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង៧និង៤០នាទីយប់ នៅ​ចំណុចក្រុមទី៣០ ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៥២-២៥៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ គឺ​កើតឡើងរវាង​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​ក្បាល​សណ្ដោង​ពាក់​ស្លាក​លេខ កំពង់ចាម 3A-7927 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​) បើកបរ ក្នុងទិសដៅ​ពី​លិច ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​សូ​គី វីវ៉ា ធុន​សេ​១២៥ ពាក់​ស្លាក​លេខ​បាត់ដំបង 1D-9636 អ្នកបើកបរ​ឈ្មោះ​ ម៉ាក់ ម៉ៅ ភេទ​ប្រុស​អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ក្នុងទិស ដៅបញ្ច្រាស​គ្នា​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​នេះដែរ ទំនងជា​រថយន្ត​មានបំណង​បើក​រត់ ប៉ុន្តែ​ដោយសារតែ​ម៉ូតូ​នៅជាប់​ពីក្រោម​រថយន្ត ទើប​បង្ក​អោយ​បែក​ផ្កាភ្លើង និង​បណ្ដាលអោយ​ឆេះ​ម៉ូតូ​និង​រថយន្ត​តែម្តង​។​

នៅ​កន្លែងកើតហេតុ គឺមាន​មនុស្សស្លាប់​១​នាក់ (​អ្នកបើកបរ​ម៉ូតូ​) ដោយ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន៣ គ្រឿងបានចេញ​អន្តរាគមន៍គឺ រថយន្ត​របស់ អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​គាស់ក្រឡ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​សង្កែ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម