ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលឲ្យពលរដ្ឋរាយការណ៍ចូលតេឡេក្រាម អ្នកជិះយានយន្តបញ្រ្ចាស
ប្រមុខរដ្ឋាភិបាលនៅព្រឹកនេះបានដាក់បទបញ្ជាឲ្យបង្កើតគ្រុបតេឡេក្រាម ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរដែលជិះរថយន្តបំពានជាវិធានការចាំបាច់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃបង្កើតគ្រុបតេឡេក្រាម ដើម្បីអនុញ្ញាតឱ្យសាធារណជនឬបងប្អូនប្រជាពលរដ្ឋអាចផ្ដល់មតិយោបល់ ក៏ដូចជាចូលរួមរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការប្រព្រឹត្តបទល្មើសចរាចរណ៍ដោយអ្នកបើកបរល្មើសច្បាប់ តាមរយៈការថតរូបភាពបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ស្នងការរាជធានី-ខេត្ត ឬអ្នកទទួលបន្ទុកផ្នែកចរាចរណ៍ ក្នុងគោលបំណងជួយសម្របសម្រួល និងកាត់បន្ថយគ្រោះចរាចរណ៍។

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា “រឿងច្បាប់ចរាចរណ៍ តើអាចធ្វើបានទេ ខាងផ្នែកចរាចរណ៍ផ្លូវគោកបង្កើតតេឡេក្រាម ឲ្យប្រជាពលរដ្ឋជួយរាយការណ៍ថតអ្នកបើកបរល្មើសបញ្ជូនចូលតេឡេក្រាម។ បើសិនប្រើប្រព័ន្ធតេឡេក្រាម អាចជួយរកអ្នកណាល្មើសច្បាប់បញ្ជូនទៅតេឡេក្រាមរបស់ក្រសួង ខេត្ត ថតទាំងស្លាកលេខឡាន ដើម្បីមានវិធានការជាផ្នែកមួយរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ”។
ការដាក់វិធានការរបស់ប្រមុខរដ្ឋាភិបាល ខណៈកន្លងតែងតែមានការរំលោភច្បាប់ចរាចរណ៍ដូចជាការបើកបរបញ្រ្ចាស ការបើកបរលើសល្បឿន ជាមូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់បណ្តាលឲ្យមានអ្នកស្លាប់និងរបួស នាំឲ្យមានការរិះគន់ជាសាធារណៈរាប់ឆ្នាំមកហើយ។
កម្ពុជាបានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចាត់ទុកឆ្នាំ២០២០កន្លងទៅជាឆ្នាំដែលត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ បើតាមលោកឧបនាយករដ្ឋមន្ត្រី វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក។
អាជ្ញាធរនឹងចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការបង្កើនកម្រិតប្រាក់ផាកពិន័យទ្វេដង។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកានឈានដល់ការប្រកាសអាសន្ន បន្ទាប់ពីអត្រាកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបណ្តាលអោយមនុស្សស្លាប់និងរបួសរាប់ពាន់នាក់ ដែលនាំឲ្យខាតបង់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


