Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រ និងជួយកម្ពុជា ជាប្រធានដឹកនាំអាស៊ាន ឆ្នាំ២០២២ ឱ្យបានជោគជ័យ

បានផុស

នៅ

លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ចូកូ វីដូដូ បានសម្ដែងការគាំទ្រជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងជួយដល់កម្ពុជាក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២២ ឱ្យទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្រនេះ ធ្វើឡើងតាមរយៈជំនួបតាមទូរសព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ ចូកូ វីដូដូ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នេះ។

លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ចូកូ វីដូដូ បានបញ្ជាក់ថា ឥណ្ឌូនេស៊ីគាំទ្រសម្ដេចហ៊ុន សែន ធ្វើយ៉ាងណាឱ្យសម្ដេចតេជោទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២។ លោក​ ចូកូ វីដូដូ ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បានគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារក្នុងឱកាសចូលឆ្នាំសកលឆ្នាំថ្មី ២០២២ ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះ​លោកប្រធានាធិបតី​ឥណ្ឌូនេស៊ី ​នូវសារជូនពរ និងការគាំទ្រកម្ពុជាអនុវត្តតួនាទីជាប្រធាន ឆ្នាំ២០២២ និងបានជូនពរ ​លោកប្រធានាធិបតី​ឥណ្ឌូនេស៊ី និងក្រុមគ្រួសារក្នុងឱកាសចូលឆ្នាំសកល ២០២២ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីដល់លោក ប្រធានាធិបតី ចូកូ វីដូដូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបពីថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានសម្ដែងការកោតសរសើរ និងភាពសកម្មរបស់ឥណ្ឌូនេស៊ីក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនដើម្បីការកសាងសហគមន៍អាស៊ាន ដែលថ្មីៗនេះមានដូចជា ទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិកដែលជាឯកសារដ៏សំខាន់ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងអាស៊ាន និងដៃគូខាងក្រៅនឹងរក្សាមជ្ឈភាពអាស៊ាន។ ការរៀបចំច្រកធ្វើដំណើរ ក្នុងតំបន់អាស៊ានឆ្លើយតបការរឹតត្បិតដោយសារជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា នេះគឺជា​ជំនួប​មួយ​ដែល​ធ្វើឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ធ្វើដំណើ​រទៅកាន់ប្រទេសមីយ៉ាន់ម៉ា​ ដើម្បី​សម្រប​សម្រួល​បញ្ហា​អាស៊ាន​ និងមីយ៉ាន់ម៉ា​ក្នុង​នាម​ជាប្រធាន​ប្តូរវេន៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា បែងចែកកំណត់​ជា ៦ ប្រភេទ តាមស្ថានភាព​ប្រើប្រាស់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដូវផ្លែប័រនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមដល់បណ្ដើរៗ​ហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

Sokha Hotels

ព័ត៌មានពេញនិយម