ព័ត៌មានជាតិ
វីរុសកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង»ឆ្លងចូលដល់ក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា
ក្រសួងសុខាភិបាលបានប្រកាសថា វីរុសកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង»បានឆ្លងចូលដល់ក្នុងសហគមន៍ជាលើកដំបូង បន្ទាប់ពីក្រសួងបានរកឃើញករណីវិជ្ជមានលើបុរសជនជាតិខ្មែរម្នាក់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមករា។
យោងតាមសេចក្តីប្រកាសរបស់សួងសុខាភិបាលចេញផ្សាយកាលពីយប់មិញនេះ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ-១៩បំប្លែងថ្មី ឈ្មោះអូមីក្រុងនេះ លើបុរសជនជាតិខ្មែរម្នាក់ អាយុ ២៣ ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះទំនងជាបានឆ្លងនៅពេលទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសអូស្ត្រាលី នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នបុរសរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅឯមណ្ឌលព្យាបាលអូឡាំពិករាជធានីភ្នំពេញ។
បើតាមសេចក្តីប្រកាសដដែលបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសជនជាតិខ្មែររូបនេះបានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាសខេត្តកំពតដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលីនេះកាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុង ផងដែរ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តអនុវត្តវិធានការការពារខ្លួនដោយហ្មត់ចត់ ជាពិសេសពាក់ម៉ាស់និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរកឃើញករណីមេរោគបំប្លែងថ្មីប្រភេទ អូមេក្រុង ជាលើកដំបូងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំនៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណាហើយរហូតមកដល់ព្រឹកថ្ងៃទី៨មករាឆ្នាំ២០២២ មានអ្នកឆ្លងជំងឺនេះ កើនឡើងដល់ ១៥០នាក់ហើយក្នុងនោះ ក៏មានមួយចំនួនបានជាសះស្បើយ៕សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៩ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore