ព័ត៌មានជាតិ
តំណាងរាស្ត្រវ័យក្មេង ហ៊ុន ម៉ានី ៖ ករណីផ្ទុះគ្រាប់បណ្តាលឲ្យមន្ត្រីដោះមីន៣នាក់បាត់បង់ជីវិត រំឭកយើងសាជាថ្មីអំពីផលវិបាកនៃសង្គ្រាម
តំណាងរាស្ត្រវ័យក្មេងមណ្ឌលខេត្តកំពង់ស្ពឺពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានចូលរួមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពមន្ត្រីដោះមីន ចំនួន០៣នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មដោះមីន ខេត្តព្រះវិហារ កាលពីថ្មីៗនេះ និងបានអះអាងថា ឧបទ្ទវហេតុដ៏គួរឱ្យអាក្រក់មួយនេះបានរំឭកយើងសារជាថ្មីអំពីផលវិបាកនៃសង្គ្រាម បើទោះបីជាយើងទទួលបានសុខសន្តិភាពជាច្រើនឆ្នាំយ៉ាងណាក្តី។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនលោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព មន្ត្រីដោះមីន ចំនួន០៣ នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មដោះមីន និងគ្រាប់មិនផ្ទុះមួយ ស្ថិតនៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ”។ ជាមួយគ្នានេះ លោកលើកឡើងទៀតថា “ឧបទ្ទវហេតុដ៏គួរឱ្យអាក្រក់មួយនេះ បានរំឭកយើងសារជាថ្មីអំពីផលវិបាកនៃសង្គ្រាម ដែលទោះបីជាយើងបានទទួលសុខសន្តិភាពជាច្រើនឆ្នាំមកយ៉ាងណាក្តី ក៏វានៅតែបន្តយាយីអាយុជីវិត និងគំរាមកំហែងដល់ប្រជាពលរដ្ឋដដែល”។

ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សោកនាដកម្មនៃជម្លោះផ្ទៃក្នុងរាប់ទសវត្សកន្លងមកនេះ លោក ហ៊ុន ម៉ានី អះអាងថា យើងពិតជាយល់ច្បាស់ណាស់នូវតម្លៃនៃសន្តិភាព សម្រាប់មនុស្សជាតិ។ សន្តិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺមិនត្រឹមតែជា “រតនវត្ថុ” ដ៏មានតម្លៃសម្រាប់កម្ពុជាយើងតែប៉ុណ្ណោះនោះទេ តែក៏ដើម្បីតំបន់យើង និងពិភពលោកទាំងមូលផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មន្ត្រីដោះមីនចំនួន៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) បានពលីជីវិតដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់ ក្នុងភូមិសាស្ត្រភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈដែលពួកគាត់បានបម្រើការងារបោសសម្អាតមីនមនុស្សធម៌រយៈពេលជិត១០ឆ្នាំ។ ជនរងគ្រោះទាំង៣រូបនេះ គឺលោក ស៊ុន វង្ស, លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ ។

គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន អ្នកដោះមីនដែលគ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការ បានបាត់បង់ជីវិត ពិការ និងរបួសសរុបចំនួន១៥៤ នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣១នាក់៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


