ព័ត៌មានអន្ដរជាតិ
មកស្គាល់សាវតាលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន ដែលកំពុងបំពេញទស្សនកិច្ចនៅ កម្ពុជា
ខណៈនេះលោក លឹម ចុក ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៥ ថ្ងៃ ពោលចាប់តាំងពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ មកម្ល៉េះ ។

លោក លឹម ចុក ហ៊ុយ ដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជារហូតដល់ថ្ងៃទី១៩ ខែមករា គឺជាមន្ត្រីរដ្ឋាភិបាលព្រុយណេ ។ ពីមុនលោកធ្លាប់ធ្វើជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៅក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសព្រុយណេដារូសាឡឹម ចាប់តាំងពីឆ្នាំ ២០០៦ មក ។
លោក លឹម ចុក ហ៊ុយ បានចូលបម្រើការងារជាមន្ត្រីអប់រំនៅក្នុងឆ្នាំ ១៩៧៧ ហើយបានបម្រើការជានាយកសាលាមធ្យមសិក្សាពីឆ្នាំ ១៩៨១-១៩៨៥ ។ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០០១ ដល់ខែកក្កដា ឆ្នាំ ២០០៥ លោកត្រូវបានតែងតាំងជាអគ្គនាយកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងធនធានបឋម ខណៈនៅខែកញ្ញា ឆ្នាំ ២០០៥ លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម ។

ក្នុងពេលកាន់តំណែងលោកបានបម្រើការជាមន្ត្រីជាន់ខ្ពស់ព្រុយណេសម្រាប់ទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន (SEOM), កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ។
នៅឆ្នាំ ២០០១ លោកជាសមាជិកនៃក្រុមការងារកម្រិតខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) រហូតដល់បានបម្រើការជាប្រធាន HLTF-EI ក្នុងឆ្នាំ ២០១៧ ហើយលោកក៏ជាប្រធានអ្នកចរចារបស់ព្រុយណេសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ផងដែរ ។

ពីមុនលោកក៏ជាសហប្រធាន ក្នុងអំឡុងពេលការចរចាសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងធ្លាប់ធ្វើជាប្រធានអ្នកចរចាសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចព្រុយណេ-ជប៉ុន (BJEPA) ។
ចាប់ពីខែមិថុនា ឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៧ លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ លោកក៏ស្ថិតក្នុងក្រុមប្រឹក្សាយោបល់ខាងក្រៅសម្រាប់ការសិក្សាអាស៊ានឆ្នាំ ២០៣០ ដែលត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

គួរបញ្ជាក់ថា លោក លឹម ចុក ហ៊ុយ បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៩៧៦ ហើយបានទទួលវិញ្ញាបនបត្រក្រោយឧត្តមសិក្សារបស់គាត់នៅឆ្នាំ ១៩៧៧ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ ASEAN AIPR
ចុចអាន ៖ ទិន្នន័យថ្មី ប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ឡើងថ្លៃទៀតហើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន