ចរាចរណ៍
រថយន្តព្រលះម៉ូតូពេញទំហឹង ស្លាប់២នាក់ រួចបើករត់គេចបាត់ស្រមោល
បាត់ដំបង ៖ យុវជនចំនួន២នាក់ ដែលកំពុងធ្វើដំណើរតាមម៉ូតូរបស់ខ្លួន បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត បន្ទាប់ពីត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកមកបុកទាំងកម្រោលរួចបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងរវាងរថយន្តមិនស្គាល់ម៉ាកនិងម៉ូតូឌ្រីមមួយគ្រឿង បណ្តាលឲ្យភាគីម៉ូតូស្លាប់២នាក់ភ្លាមៗ គឺនៅវេលាម៉ោង១ និង ០៥នាទី រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម៥ ភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូដែលស្លាប់ទាំង០២នាក់នោះមានឈ្មោះ ហួត ឆនប៉ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពោធ៏១ ឃុំគា ស្រុកមោងឫស្សី ជាអ្នកបើកម៉ូតូ និង ឈ្មោះ ឆូត ប៊ុនឡេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា។
សាក្សីបានឲ្យដឹងថា មុនដំបូងជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ ស្លាកលេខ1AB -0747 លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានរថយន្តមិនស្គាល់ម៉ាក បានបុកពេញទំហឹងពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងរួចរថយន្តនោះបានបន្តបើករត់គេចបាត់ស្រមោល។
បច្ចុប្បន្ន ម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសង្កែដើម្បីបន្តស្រាវជ្រាវរករថយន្តបង្កហេតុមកដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះទាំងពីរក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត