ចរាចរណ៍
រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានៅផ្លូវ៣៧១
រថយន្តសណ្ដោងទូកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តFord ពីក្រោយពេញទំហឹង រុញទៅបុករថយន្ដកុងតឺន័រមួយគ្រឿងទៀតពីក្រោយ បណ្ដាលឲ្យរថយន្តFord កៀបជាប់រងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-4960 ធ្វើដំណើរយ៉ាងលឿនទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក Ford F150 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-8376 បើកបរដោយនារីម្នាក់ពេញទំហឹង រួចរុញទៅបុករថយន្ដសណ្ដោងកុងតឺន័រមួយគ្រឿងទៀតក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5309 បណ្ដាលឲ្យរថយន្ដ Ford F150 ផ្ទុះពោងទាំងពីរ រងការខូចខាតផ្នែកខាងក្រោយ និងផ្នែកខាងមុខស្ទើរតែទាំងស្រុង សំណាងល្អមិនតែសំណាងល្អមិនបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដរងរបួសរងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្ដទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


