ព័ត៌មានអន្ដរជាតិ
ចូ បៃដិន ព្រមានថា រុស្ស៊ី អាចវាយ អ៊ុយក្រែន ខែក្រោយ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានថា មានលទ្ធភាពជាក់ស្តែងដែលថា រុស្ស៊ីអាចវាយចូល អ៊ុយក្រែននៅខែក្រោយនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមករា។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Emily Horne បាននិយាយថា “លោក បៃដិន បាននិយាយរឿងនេះជាសាធារណៈ ហើយយើងបានព្រមានអំពីរឿងនេះអស់រយៈពេលជាច្រើនខែមកហើយ”។

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់មេដឹកនាំទាំង២ លោកប្រធានាធិបតី បៃដិន បានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីវាយចូលអ៊ុយក្រែនកាន់តែជ្រៅ។
ស្របពេលជាមួយគ្នានោះដែរ លោក Zelensky បាននិយាយថា ពួកគេបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ ស្តីពីការកាត់បន្ថយភាពតានតឹង និងបានយល់ព្រមលើសកម្មភាពរួមគ្នាសម្រាប់ពេលអនាគត។

ដោយឡែកកាលពីថ្ងៃចន្ទទី២៤ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា មានការឯកភាពទាំងស្រុង ជាមួយមេដឹកនាំអឺរ៉ុប ជុំវិញបញ្ហារុស្ស៊ីបង្កើនកងទ័ពនៅតាមព្រំដែនជាប់ប្រទេស អ៊ុយក្រែន។
លោកប្រធានាធិបតី បៃដិន បានរៀបចំកិច្ចសន្ទនាតាមរយៈ Video Call ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ខណៈមហាអំណាចលោកខាងលិច មានគោលបំណងដាក់យុទ្ធសាស្ត្ររួមមួយ ប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី។

ចក្រភពអង់គ្លេស បានព្រមានរុស្ស៊ី អំពីទណ្ឌកម្មរហ័សនិងមិនធ្លាប់មានពីមុនមក ប្រសិនបើហេតុការណ៍ណាមួយកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធផែនការវាយចូលអ៊ុយក្រែន បើទោះបីជាមានទាហាន១០ម៉ឺននាក់ កំពុងឈរជើងនៅព្រំដែនក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឃើញស្រស់ស្អាតអ៊ីចឹង តែតាមពិត ទាហានស្រីទាំងនេះ ជាអាវុធសម្ងាត់របស់ រុស្ស៊ី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


