Connect with us

ព័ត៌មានជាតិ

ប្រមុខដឹកនាំកម្ពុជា​ ៖ អាស៊ាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប៉ូឡូញ និងអឺរ៉ុប

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា-ប៉ូឡូញ និងអាស៊ាន-ប៉ូឡូញ ព្រមទាំងរវាងកម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតថែមទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធី ប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩(AstraZeneca)ពីប្រជាជន និងរដ្ឋាភិបាលប៉ូឡូញជូនប្រជាជន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ នេះ។ លោកស្រី ម៉ារៀ ឌល ខាមិន ម៉ូរ៉េណូ(Maria del Carmen Moreno)ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាក៏បានចូលរួមផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា-ប៉ូឡូញ និងអាស៊ាន-ប៉ូឡូញ ព្រមទាំងរវាងកម្ពុជា-សហភាពអឺរ៉ុប និងអាស៊ានសហភាពអឺរ៉ុបឱ្យកាន់តែមាន ភាពរឹងមាំនិងស្អិតរមួតថែមទៀត ។ កម្ពុជា សូមលើកទឹកចិត្តឱ្យសាធារណរដ្ឋប៉ូឡូញ និងសហភាពអឺរ៉ុបបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងអាស៊ាននិងលើកទឹកចិត្តឱ្យធុរជន-វិនិយោគិនប៉ូឡូញក៏ដូចជាសហភាពអឺរ៉ុបបង្កើនការធ្វើធុរកិច្ច-ពាណិជ្ជកម្មនិងការវិនិយោគជាពិសេសលើវិស័យកសិឧស្សាហកម្ម អប់រំនិងទេសចរណ៍នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល» ។

កម្ពុជា និងប៉ូឡូញ គឺជាមិត្តចាស់ដែលមានទំនាក់ទំនងការទូតតាំងពី ឆ្នាំ១៩៦៧។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងប៉ូឡូញ បានរក្សាទំនងទំនងល្អទាំងផ្នែកការទូត អប់រំសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្ម ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម