ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា បើកកកាយប្រវត្តិស្នេហាគ្រាដំបូងជាមួយស្វាមី
កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីរៀបការសាងសុភមង្គលគ្រួសារជាមួយស្វាមីដែលត្រូវជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្មហង្សមាសរហូតឈានដល់ទទួលបានការដូរចំណងដៃកូនប្រុសម្នាក់នោះ ឃើញថាសម្ព័ន្ធភាពស្នេហាជាប្តី-ប្រពន្ធរបស់អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែមនិងរឹងមាំខ្លាំង។

តាមការកត់សម្គាល់ចំពោះសុភមង្គលគ្រួសាររបស់តារាស្រីអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីលោក អ៊ឹង សុខលី បើគិតមកទល់ពេលនេះទើបមានរយៈពេលប៉ុន្មានឆ្នាំតែប៉ុណ្ណោះ។ ប៉ុន្តែបើនិយាយពីភាពផ្អែមល្ហែមវិញ គឺមិនចាញ់តារាប្រុស-ស្រីវ័យក្មេងឯទៀតនោះទេ ខណៈដែលថ្មីៗនេះ នាងទើបតែធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍លើប្រវត្តិស្នេហាគ្រាដំបូងរបស់អ្នកទាំង២ផងដែរ។

អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ឲ្យដឹងពីប្រវត្តិស្នេហារវាងនាងនិងស្វាមីដូច្នេះថា ដំបូងឡើងនាងបានស្គាល់និងរួមការងារជាមួយស្វាមីដូចជារឿងចៃដន្យមួយ គឺពួកគេបានចេញទៅធ្វើការជាមួយគ្នានៅឯប្រទេសម៉ាឡេស៊ី ដែលកាលនោះនាងទើបតែចូលផលិតកម្មរស្មីហង្សមាសដំបូង ។
តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បន្តទៀតថា ដោយកាលណោះព្រោះតែស្ថិតក្នុងក្រុមការងាររួមក៏មានការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក លក្ខណ:ជាមិត្តភ័ក្ដិរួមការងារ។ ម្យ៉ាងទៀតអំឡុងពេលនោះនាងក៏មើលឃើញពីចំណុចល្អជាច្រើនរបស់ស្វាមីគ្រាចេញទៅធ្វើការជាមួយគ្នានៅឯប្រទេសម៉ាឡេស៊ី។

ឱក សុគន្ធកញ្ញា បានបញ្ជាក់ដែរថា នេះហើយគឺជាប្រវត្តិស្នេហ៍រវាងនាងនិងស្វាមី។ នាងបន្ថែមថាកន្លងមកស្វាមីរបស់នាង គឺជាមនុស្សដែលមិនចូលចិត្តស្ដាប់ចម្រៀងរបស់អ្នកនាងសោះតែម្តងឃើញប្លែកអត់អ្នកទាំងអស់គ្នា។ សូមរម្លឹកថា ឱក សុគន្ធកញ្ញា បានសម្រេចដឹកដៃលោក អ៊ឹង សុខលី ចូលរោងការតាមប្រពៃណីយ៉ាងអធិកអធមកាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ ដែលគិតមកដល់ពេលនេះចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានរយៈពេលប្រមាណជា៣ឆ្នាំហើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


